Connect with us

ព័ត៌មានអន្ដរជាតិ

រូម៉ានី​ប្រឈម​​រលក​កម្ដៅ​ខ្លាំង អាជ្ញាធរ​​ប្រកាស​ភាព​អាសន្ន​​ធ្ងន់ធ្ងរ

បានផុស

នៅ

ការព្រមានអំពីរលកកម្តៅ​ដ៏ធ្ងន់ធ្ងរ និងការ​ប្រែប្រួល​បរិយាកាសនៅទូទាំងប្រទេស ​អាជ្ញាធរ​រូម៉ានី​បានចេញផ្សាយការ​​ដាស់តឿន​ប្រជាជន​របស់ខ្លួន​កាលពីថ្ងៃពុធ ខណៈទីក្រុង Bucharest ប្រឈមនឹងសីតុណ្ហភាពឡើងដល់៣៩អង្សាសេក្នុងរយៈពេលបីថ្ងៃជាប់គ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Xinhua នៅថ្ងៃទី២២ខែសីហានេះ។

(រូបភាព៖ AP )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលឧតុនិយមជាតិ (ANM) នៃប្រទេស​រ៉ូម៉ានី​ស្ថិតនៅ​ភាគអាគ្នេយ៍​នៃ​តំបន់​អឺរ៉ុប​ បាននិយាយថា ចាប់ពីថ្ងៃពុធរហូតដល់ព្រឹកថ្ងៃសុក្រ រដ្ឋធានីរ៉ូម៉ានីនឹងជួបប្រទះកម្ដៅខ្លាំង ដោយរលកកម្ដៅនឹងរំកិលទៅភាគខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ខណៈកាល​ពី​ថ្ងៃ​ពុធ ការ​ព្រមាន​អំពី​កម្ដៅ​ពណ៌​ទឹកក្រូច​​ចូល​ជា​ធរមាន​សម្រាប់​តំបន់ភាគខាងជើង Crisana, Maramures, ភាគពាយ័ព្យ និង​កណ្តាល Transylvania, ភាគឦសាន​សាធារណរដ្ឋ Moldova និង​ភាគខាងត្បូង និងកណ្តាលតំបន់ Muntenia។

លើសពីនេះទៀត ស្រុកចំនួន១១នៅតំបន់ Banat, Crisana, Maramures និង Transylvania ស្ថិតនៅក្រោមការព្រមានពីពណ៌ទឹកក្រូច សម្រាប់អស្ថិរភាពបរិយាកាសរហូតដល់យប់ថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញក៏មានជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងព្រឹលធ្លាក់ត្រូវបានព្យាករណ៍ថា មានបរិមាណទឹកអាចលើសពី៥០លីត្រក្នុងមួយម៉ែត្រការ៉េ។

ANM បន្ថែមថា រលកកម្ដៅនឹងបន្តនៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍រហូតដល់ចុងសប្តាហ៍ ដោយរាលដាលដល់តំបន់ជាច្រើននៃប្រទេស។ជាមួយគ្នានេះវេជ្ជបណ្ឌិតបានណែនាំអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ និងមនុស្សចាស់ ជៀសវាងការត្រូវកម្តៅថ្ងៃយូរ និងជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលរលកកម្ដៅខ្លាំង៕

(រូបភាព៖ EPA)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម