ចរាចរណ៍
ផឹកស្រវឹងបើករថយន្ដខុសផ្លូវបុកគល់ឈើគៀបជាប់ស្លាប់ម្នាក់របួសម្នាក់
ជនរងគ្រោះ២នាក់ក្នុងនោះមានអតីតៈមេឃុំម្នាក់ ក្រោយពីផឹកស្រវឹងបើករថយន្ដបំណងត្រឡប់ទៅផ្ទះវិញ ជ្រុលបុកគល់ដើមអំពិលទឹកបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់១នាក់ កាលពីវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូលេខ១០.១១ ផ្លូវជាតិលេខ៥៨ដេ ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក នង សំរាំង មេប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់បានឲ្យដឹងថា ជនរងគ្រោះស្លាប់មាន ឈ្មោះសួង មឿន ភេទប្រុសអាយុ៦៧ឆ្នាំ ជាអតីតមេឃុំអូរបីជាន់ មានលំនៅភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។ និងអ្នកបើករថយន្តមានឈ្មោះ សួន វី ភេទប្រុសអាយុ៥២ឆ្នាំ មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ របួសធ្ងន់។

លោក នង សំរាំង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេតុនោះជនរងគ្រោះទាំង២នាក់បានជិះរថយន្តតូចម៉ាកតូយ៉ូតាកាមរីចង្កូតស្តាំពាក់ស្លាកលេខភ្នំពេញ២E ៤០២៣ ក្រោយពីបានផឹកសុីហូកចុកនៅក្នុងសាលាឃុំ ហើយនៅពេលល្ងាចបានបន្តទៅរាំកំសាន្តនៅក្រុងសិរីសោភ័ណទីរួមខេត្តបន្តក្រោយពីរាំសប្បាយអស់ចិត្តលុះដល់យប់ជ្រៅ ពួកគាត់បានជិះរថយន្តវិលត្រឡប់ទៅផ្ទះវិញលុះបើកមកដល់ត្រង់ផ្លូវកោង ខាងត្បូងវត្តស្នួលទ្រេត រថយន្តក្នុងល្បឿនលឿន មិនបានបត់តាមលំនាំផ្លូវទេ គឺបានទៅត្រង់ហើយក៏បើកទៅបុកគល់អំពិលទឹកបណ្តាលឲ្យរថយន្តរួញនិងគៀបជនរងគ្រោះទាំង២នាក់ជាបើក្នុងរថយន្ត ។

ក្រោយពីកើតហេតុ ប្រជាបឡរដ្ឋបាននាំគ្នាគាស់រថយន្តសង្គ្រោះជនរងគ្រោះចេញពីរថយន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំណែកលោកអតីតមេឃុំអូរបីជាន់បានស្លាប់ភ្លាមៗនៅនិងកន្លែង សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ