ព័ត៌មានជាតិ
សម្តេចតេជោ៖ ១ឆ្នាំនេះ ជំនាន់ថ្មីដឹកនាំដោយស្វាហាប់ និងទទួលខុសត្រូវ រក្សាបានទាំងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣-ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ គឺជារយៈពេល១ឆ្នាំគត់នៃដំណើរការរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានលើកសរសើរថា ជំនាន់ថ្មី បានដឹកនាំប្រទេសដោយស្វាហាប់ និងមានការទទួលខុសត្រូវ ដោយរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម នារសៀលថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវ៤ចំណុចដែលសម្តេចកត់សម្គាល់ថា ជំនាន់ថ្មីនេះ បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។ ទី១.គឺរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម ទី២. រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា រក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ចំណែក ទី៣. គឺរក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ និងចំណុចទី៤.គឺប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេស សាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានរំលេចឱ្យដឹងថា៖ «ខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបម្រើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ»។ សម្តេចតេជោ បានពោលឡើងបន្ថែមថា៖«ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី»។
ផ្សារភ្ជាប់ជាមួយការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចតេជោ បានប្រៀបប្រដូចទៅនឹងពាក្យស្លោកមួយថា«ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក» ដែលអតីតប្រមុខរាជរដ្ឋាភិបាលនៅតែយល់ថា ជាទ្រឹស្តីដ៏ត្រឹមត្រូវ។ ផ្ទុយទៅវិញ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ទ្រឹស្តី«ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ហាក់លែងស្របជាមួយសភាពការបច្ចុប្បន្នទៀតហើយ ដែលអាចកែទៅជា«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?