Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ផ្ទុក​​យន្តហោះ​ចម្បាំង​អាមេរិក ធ្វើ​ដំណើរ​ទៅ​ដល់​មជ្ឈិមបូព៌ា​ហើយ

បានផុស

នៅ

យោធាអាមេរិក បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាដ​អមដំណើរ បានទៅដល់​តំបន់​មជ្ឈិមបូព៌ាហើយ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យ​ក្រុមវាយប្រហារបង្កើនល្បឿនរបស់ខ្លួន។

នាវាផ្ទុកយន្តហោះ USS Abraham Lincoln (រូបភាព៖ វិបសាយ​រដ្ឋាភិបាល​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​រាប់​​ទាំង​នាវា​ Abraham Lincoln ដែល​ទើប​ទៅ​​ដល់​នេះ នៅ​តំបន់​មជ្ឈិមបូព៌ា​កំពុង​មាន​វត្តមាន​នាវា​​ផ្ទុក​យន្តហោះ​ចម្បាំង​​​របស់​​សហរដ្ឋ​អាមេរិក​ចំនួន​២​គ្រឿង ដោយ​នាវា​​​ USS Theodore Reoosevelt ដែល​កំពុង​​ឈរ​ជើង​នៅ​ទីនោះ​ស្រាប់​​មិន​ទាន់​​ធ្វើ​ដំណើរ​ចាកចេញ​​​​ពី​មជ្ឈិមបូព៌ា​នៅ​ឡើយ​ទេ ខណៈ​ពេល​មាន​ការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះក្នុងតំបន់បន្ទាប់ពីការធ្វើឃាត​មេ​ដឹក​នាំ​កំពូល​ក្រុម​ហាម៉ាស​គឺ​លោក Ismail Haniyey ដែល​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​​​អ៊ីស្រាអែល​​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ។

មេបញ្ជាការយោធា​អាមេរិក​ទទួលបន្ទុក​នៅ​តំបន់មជ្ឈិមបូព៌ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «នាវា USS Abraham Lincoln (CVN 72) ដែល​ផ្ទុក​យន្តហោះចម្បាំង F-35C និង​យន្ត​ហោះ​ចម្បាំង F/A-18 Block III បានចូលដល់ទីបញ្ជាការកណ្តាល​ (USCENTCOM) ដែល​សហរដ្ឋអាមេរិក​គ្រប់គ្រង​ហើយ។ នាវា USS Abraham Lincoln (CVN 72) ដែលជា​ប្រភេទ​នាវា​ចម្បាំង​កំពូល​​ក្នុង​ក្រុម​វាយ​ប្រហារ Carrier Strike Group 3 ត្រូវបានអមដោយ​នាវា​ពិឃាដ Destroyer Squadron (DESRON) 21 និង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carrier Air Wing (CVW) 9»។

នាវា​ Lincoln បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈិមបូព៌ា​កាល​ពី​ដើម​ខែ​សីហា ហើយ​​គម្រោង​ដើមឡើយ​ត្រូវ​ទៅ​ដល់​នៅ​ចុង​ខែ​។ ប៉ុន្តែ​ដោយសារ​តែ​ការ​តឿន​របស់រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ​ឲ្យ​ពន្លឿន​ដំណើរ​​ កាល​ពី​ថ្ងៃ​ទី​១១​ខែ​សីហា​ ទើប​នាវា​​​នេះ​​បាន​មក​ដល់​មុន​កាល​កំណត់។

ភាព​តាន​តឹង​​នៅ​មជ្ឈិមបូព៌ា​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ចាប់តាំងពីក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា និងអ៊ីរ៉ង់បានប្តេជ្ញា​សងសឹក​​ចំពោះការសម្លាប់​មេដឹក​នាំ​កំពូលៗ​​របស់​ខ្លួន​​កាល​ពី​ចុង​ខែ​កក្កដា។ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut បានសម្លាប់មេបញ្ជាការកំពូលរបស់​ក្រុម​ហេសបូឡា លោក Fuad Shukr ហើយ​មិន​បាន​ប៉ុន្មាន​​ម៉ោង​​​ផង​ក៏​មាន​​ការវាយប្រហារ​មួយ​ផ្សេង​ទៀត​នៅទីក្រុង​តេហេរ៉ង់ ដែល​បាន​សម្លាប់មេដឹកនាំនយោបាយរបស់ក្រុម​ហាម៉ាស លោក Ismail Haniyeh៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម