Connect with us

ព័ត៌មានជាតិ

NBC៖ គ្រប់ភាគីពាក់ព័ន្ធត្រូវរួម​សហការបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីបង្ការ​ហានិភ័យដែលមិនអាចព្យាករណ៍បាន

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវដល់គ្រប់ភាគីដែលរួមមានទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និយ័តករ ស្ថាប័នរដ្ឋាភិបាលនិង​ដៃគូអន្តរជាតិនានារួមគ្នាដើម្បីកសាងនូវមូលដ្ឋានគ្រឹះហិរញ្ញវត្ថុមួយដ៏រឹងមាំឬប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ​ ដើម្បីឆ្លើយតបទៅនឹងរបត់ថ្មីនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះធ្វើឡើងដោយលោក លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃ NBCធ្វើឡើងក្នុងពិធិបើកសន្និសីទធនាគារនៅកម្ពុជា២០២៤ ​លើកទី៣ ក្រោមប្រធានបទស្តីពី «ការរួបរួមវិស័យហិរញ្ញវត្ថុ៖ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាងវិស័យហិរញ្ញវត្ថុដ៏រឹងមាំ» ដែល​ត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា(ABC) និងប្រព្រឹត្តិទៅនៅថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០២៤។

«នៅពេលដែលយើងប្រមូលផ្តុំគ្នានៅទីនេះ ថ្ងៃនេះ វាច្បាស់ណាស់ថាពិភពលោកជុំវិញយើងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការផ្លាស់ប្តូរសេដ្ឋកិច្ចសកល វឌ្ឍនភាពបច្ចេកវិទ្យា និងបញ្ហាប្រឈមដែលមិនបានមើលឃើញទុកជាមុន ដូចជាជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុបានបង្ហាញពីភាពចាំបាច់នៃប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងអាចសម្របខ្លួនបាន»។ នេះបើយោងតាមលោកកំណាន់។

លោកថា៖«នៅក្នុងប្រទេសកម្ពុជា យើងបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ​ ប៉ុន្តែឥឡូវនេះគឺជាពេលវេលាដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង និងកសាងមូលដ្ឋានគ្រឹះដែលនឹងឈររឹងមាំប្រឆាំងនឹងភាពមិនប្រាកដប្រជានៅថ្ងៃស្អែក»។

លោកបានទទួលស្គាល់ថាក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ធនាគារ​របស់​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។ ការពង្រីកនេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ ការសម្របខ្លួននៃអាជីវកម្ម​ និងភាពធន់នៃសេដ្ឋកិច្ច​។ លោកថា៖«ទោះជាយ៉ាងណាក៏ដោយ កំណើននេះកើតឡើងជាមួយនឹងការទទួលខុសត្រូវក្នុងការធានាថាប្រព័ន្ធធនាគាររបស់យើងមិនត្រឹមតែមានការរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងអាចធន់ទ្រាំនឹងបញ្ហាប្រឈមទាំងក្នុងស្រុក និងពិភពលោកផងដែរ។

លោកថា៖«ដើម្បីសម្រេចបាននូវចំណុចនេះ វាចាំបាច់ណាស់ដែលយើងប្រកាន់យកនូវវិធីសាស្រ្តរួមមួយចំពោះវិស័យហិរញ្ញវត្ថុ។ ការណ៍នេះមានន័យថាការពង្រឹងកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងចំណោមធនាគារ និងស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងនិយតករ ស្ថាប័នរដ្ឋាភិបាល និងដៃគូអន្តរជាតិផងដែរ។

«វិធីសាស្រ្តដែលបែកខ្ញែកធ្វើអោយយើងងាយរងគ្រោះទៅនឹងហានិភ័យជាប្រព័ន្ធ និងភាពគ្មានប្រសិទ្ធភាពដែលអាចរារាំងវឌ្ឍនភាពសេដ្ឋកិច្ច។ នៅពេលដែលយើងធ្វើការរួមគ្នា ប្រមូលផ្តុំធនធាន ជំនាញ និងគំនិតរបស់យើង យើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានភាពធន់ រួមបញ្ចូលគ្នា និងមានសមត្ថភាពជំរុញកំណើនប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមលោក អែម កំណាន់។

លោក រ័ត្ន សោភ័ណ្ឌ ប្រធាន ABC បានថ្លែងនៅក្នុងសន្និសីទនោះថានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ របាយការណ៍របស់ធនាគារពិភពលោកបាន កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យម​ ៥,៨% នៅឆ្នាំ ២០២៤ កើនឡើងពី ៥,៦%  ក្នុងឆ្នាំ ២០២៣ ដោយសារការងើបឡើងវិញនៃការនាំចេញសម្លៀកបំពាក់ ទំនិញសម្រាប់អ្នកធ្វើដំណើរ និងការនាំចេញស្បែកជើង និងទេសចរណ៍ជំរុញឱ្យមានការងើបឡើងវិញជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយលោកថា ដោយសារសេដ្ឋកិច្ចកម្ពុជាមានទំហំតូច និងបើកចំហ កម្ពុជាក៏ទទួលរងនូវភាពអវិជ្ជមានពីបញ្ហាប្រឈមទាំងអស់នេះផងដែរ។ វិស័យ​ធនាគារ​របស់​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ដូច​គ្នា​នេះ​ដែរ។ ​សរុបមក ទោះជាមានបញ្ហាប្រឈមក៏ដោយ វិស័យធនាគារនៅតែរក្សាបាននូវភាពធន់ និងបន្តរីកចម្រើនទៅមុខ។

លោកបានបង្ហាញទៀតថា ​ទ្រព្យសកម្មក្នុងវិស័យធនាគារបានកើនឡើងប្រហែល ១៥% ។ មូលធននៃវិស័យធនាគារនៅតែបន្តរឹងមាំ ដោយមានអត្រាភាពគ្រប់គ្រាន់នៃមូលធនប័ត្រខ្ពស់រហូតដល់ជាង ២២%។ សមាមាត្រសាច់ប្រាក់ងាយស្រួលបន្តមានកម្រិតខ្ពស់ ដោយសមាមាត្រ Liquidity Coverage Ratio (LCR) មាន ១៧៩%។ ប្រាក់កម្ចីមិនដំណើរការ (NPL) មាន ៦,8 ភាគរយ.   ប្រាក់កម្ចីអតិថិជនបានកើនឡើង 12% បើប្រៀបធៀបទៅនឹងឆ្នាំមុន (10,5%) ។

លោកបានថ្លែងបន្តទៀតថា៖« សម្រាប់ឆមាសទីពីរនៃឆ្នាំ 2024 លើផ្នែកវិជ្ជមាន អត្រាអតិផរណាបានធ្លាក់ចុះ ហើយអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារមានស្ថិរភាព។ ជាមួយគ្នានេះដែរ ​រាជរដ្ឋាភិបាលបានអនុវត្តគម្រោងសាធារណៈជាច្រើន ដែលទាំងអស់នេះបានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

ត្រាំ បង្កើនវោហាសាស្រ្តពាណិជ្ជកម្មការពារ​និយម ដោយ​ជំរុញ​គោលនយោបាយបង្កើន​ពន្ធ​

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីជាន់ខ្ពស់ចិន ថា ចិនតែងចាត់ទុកកម្ពុជាជាអាទិភាពក្នុងនយោបាយការបរទេសរបស់ខ្លួន

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួងមុខងារសាធារណៈ រៀប​ចំសិក្ខាសាលា ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែង ក្នុងវិស័យក្រសួងអប់រំ

ជីវិតកម្សាន្ដ១៩ នាទី មុន

ផលិតករបញ្ជាក់ថា អ្នករិះគន់រឿងនាងនាថ គឺមានចេតនារួចជាស្រេចដើម្បីផលប្រយោជន៍អ្វីម្យ៉ាង

សេដ្ឋកិច្ច២១ នាទី មុន

ក្រុមហ៊ុនសិង្ហបុរី គ្រោងសាងសង់រោងចក្រ ផលិតកាកសំណល់ពីស្វាយចន្ទីនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម