Connect with us

ព័ត៌មានអន្ដរជាតិ

Tim Walz ​​​ធ្វើ​ឱ្យ​អ្នកស្តាប់យំ ពេល​រៀបរាប់​ពី​​គោល​នយោ​បាយ​គាំពារសង្គម​

បានផុស

នៅ

បេក្ខភាព​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិកមក​ពី​គណបក្ស​ប្រជាធិ​​បតេយ្យ លោក​ Tim Walz ​​បាន​ធ្វើ​ឲ្យ​​អ្នក​ចូលរួម​ក្នុង​ពិធី​សមាជ​គណបក្ស​​​ស្រក់​ទឹក​ភ្នែក​ នៅពេលដែល​លោក​និយាយ​ប្រៀប​ធៀប​​គោល​នយោបាយ​​​​ដែល​គិតគួរ​ដល់​ដល់​ប្រជាជន​វណ្ណៈកណ្តាល​(Middle Class) ​របស់​គណបក្ស​ប្រជាធិបតេយ្យ​​​​ក្នុង​កម្មវិធី​សមាជ​ថ្ងៃទី​៣​​ក្នុង​រដ្ឋ​Chicago។

លោក Tim Walz ពេលឡើង​ថ្លែង​ក្នុងកម្មវិធីសមាជនៅ Chicago។ DNC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Tim Walz ​លើក​ឡើង​វេទិកា​​ដែល​មាន​​សមាជិក​​បក្ស​​និង​​អ្នក​ចូលរួម​សរុប​ជា​ង​៤០០០​នាក់ ដោយ​ការ​​រៀប​រាប់​​ពី​ដំណើរ​​ជីវិត​របស់​លោក ចាប់​តាំង​ពី​ការ​​កើត​​នៅ​​ក្នុង​​តំបន់​សហគមន៍​មួយ​ដែល​មាន​​មនុស្ស​​តែ​៤០០​​នាក់។​ ទីនោះ​ហើយ​ ដែល​លោក​រៀបរាប់​ថា មនុស្ស​ចេះ​ជួយ​យក​អាសាគ្នា ហើយ វា​​ក៏​នឹង​ក្លាយ​ជា​​ភាព​គម្រូ​ក្នុង​ការ​​អនុវត្ត​​នៅ​គោល​នយោបាយ​ថ្នាក់​ជាតិ។​

នៅ​​ក្នុង​ការ​​ថ្លែង​​រយៈពេល​ប្រហែល​១៧​នាទីក្នុង​ម៉ោង​ប្រហែល​១០យប់​​នៅថ្ងៃទី​២១​​សីហា​​នេះ​ ត្រូវ​ម៉ោង​១០ព្រឹក​ម៉ោង​នៅកម្ពុជា​ លោក បាន​រៀបរាប់​ពី​កំណែ​ទម្រង់​ក្នុង​ ​រដ្ឋ Minnesota ដែល​លោក​បាន​ដឹកនាំ​ក្នុង​នាម​ជា​អភិបាល​រដ្ឋ ដោយ​​​ការ​​កាត់​​​ពន្ធ​ពី​​ប្រជាជនវណ្ណៈកណ្តាល សម្រួល​ការ​ចំណាយ​របស់​គ្រួសារ និង​ការ​ព្យាបាល​ជម្ងឺ​ ការ​ប្រឆាំ​ង​​​អំពើ​​ឧក្រិដ្ឋកម្ម​ក្នុងសង្គម។ ​ហើយ​ សិស្សសាលា​​គឺ​ទទួលបាន​​អាហារ​​ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​ដោយ​មិន​គិត​ថ្លៃ​ទៀតផង​។​

អ្នកចូលរួមក្នុង​កម្មវិធី​​សមាជ រលីងរលោង​ទឹកភ្នែក ក្រោយស្តាប់​ការថ្លែង​របស់​ លោក​ Tim Walz។ DNC

​ លោក Tim Walz បាន​ប្រកាស​ទទួល​យក​​ការ​តែងតាំង​​​ជា​បេក្ខភាព​អនុប្រធានាធិបតី​របស់​​​​​​គណបក្ស​ប្រជា​ធិបតេយ្យដែល​មាន​លោកស្រី ​កាម៉ាឡា ហារីស​​(Kamala Harris) ជា​បេក្ខភាព​​ប្រធានាធិបតី​ ដែល​អ្នក​ទាំងពីរ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​​បេក្ខភាព​​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ដឹកនាំ​ដោយ​ លោក ដូណាល់ ត្រាំ និង​​ បេក្ខភាព​អនុប្រធានាធិបតី​ JD Vance ​នៅ​ថ្ងៃទី​៥ខែ​វិច្ឆិកា​។

នៅ​ក្នុង​​​​សមាជ​រយៈពេល​៣ថ្ងៃ​កន្លង​ផុត​ទៅ ​ប្រធានាធិបតី​កំពុង​កាន់​អំណាច លោក ចូ បៃដិន ​អតីតប្រធានាធិបតី​កាន់​អំណាច​​២​អាណត្តិម្នាក់ លោក បារ៉ាក់ អូបាម៉ា និង ប៊ីល គ្លីនតុន ដែល​អ្នក​ទាំង​បី​​សុទ្ធ​តែ​ថ្នាក់​ដឹកនាំ​​របស់​គណបក្ស​ប្រជាធិបតេយ្យ ​សុទ្ធតែ​បង្ហាញ​ការ​គាំទ្រ​​ខ្ពល់​លោក​បេក្ខភាព​របស់​លោកស្រី កាម៉ាឡា ហារីស និង លោក ​Tim Walz។ មិន​តែ​ប៉ុណ្ណោះ លោកទាំង៣​ បានរិះគន់​​លោក ដូណាល់ ត្រាំ យ៉ាង​ចាស់​ដៃ ព្រម​ទាំង​ចោទ​ប្រកាន់​លោកដូណាល់​ត្រាំ មាន​ចេតនា​បំផ្លាញ​ប្រជាធិបតេយ្យ​នៅសហរដ្ឋ​អាមេរិក​ទៀតផង​។​

លោក Tim Walz

សារព័ត៌មាន The Bloomberg ផ្សាយ​​កាល​ពី​​ដើម​ខែសីហា​​ឱ្យ​ដឹង​ថា លោក Tim Walz ទំនងជា​បេក្ខភាព​ក្រីក្របំផុតក្នុងចំណោមមនុស្ស៤នាក់​​ដែល​កក់​សំបុត្រ​សម្រាប់​ប្រជែង​​​កៅអី​​នៅសេតវិមាន​នៅឆ្នាំ​នេះ​​ដោយ​មាន​​ទ្រព្យសម្បត្តិសុទ្ធដែលបានបង្ហាញក្រោម១លានដុល្លារអាមេរិក បន្ទាប់ពីការជ្រើសរើសរបស់គាត់ជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យ។

តាមរយៈ​ការ​ផ្សាយ​នោះ បេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺ​លោក ​ដូណាល់ ត្រាំ មានទ្រព្យ​តម្លៃ ៥,៧​ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី៥០០​នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg។ សមាជិកព្រឹទ្ធសភា JD Vance នៃរដ្ឋ Ohio ដែល​ជា​អនុប្រធានាធិបតី​របស់​គាត់​ មាន​​ទ្រព្យសម្បត្តិសុទ្ធចន្លោះពី ៤,៣​លានដុល្លារទៅ ១០,៧​លានដុល្លារ​នៅក្នុងការលាតត្រដាងចុងក្រោយបំផុតរបស់ព្រឹទ្ធសភាអាមេរិក។

ចំណែក​ឯ កាម៉ាឡា ហារីស ​បានបង្ហាញសាច់ប្រាក់ចន្លោះពី ៥៥ម៉ឺន​ដុល្លារទៅ ១,១​លានដុល្លារនៅក្នុងគណនីធនាគាររបស់សហរដ្ឋអាមេរិក។ ​លោកស្រី ហារីស​​ក៏​មាន​ប្រាក់​ចូល​និវត្តន៍​ចន្លោះ​ពី ៧៧៥ ០០០ ទៅ ១,៨ លាន​ដុល្លារ​អាមេរិក​ដែរ​៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម