Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ប្រជាពលរដ្ឋ​ដូចជា​កូនបង្កើត ដោយ​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ១ លាន ៥ សែន​នាក់ ជាមួយ​នឹង​ការ​ផ្តល់​ជា​ប្រាក់​ឧបត្ថម្ភ​ក្នុង​ការ​សិក្សា​រៀន​សូត្រ​នេះ ១ ខែ ២៨ ម៉ឺន​រៀល ថែមទៀត មានន័យថា រាជរដ្ឋាភិបាល មិន​ត្រឹមតែ​ឲ្យ​ត្រី​ទេ ឲ្យ​ទាំង​សន្ទូច បង្ហាញ​បឹង និង​របៀប​ស្ទូច​យក​ត្រី​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ លោក កើត ឆែ អភិបាលរង​រាជធានី​តំណាង​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​លោក និង​លោកគ្រូ ធម្ម​ទានា​ចា​រ្យ ចាន់ សេរី អញ្ជើញ​ជា​អធិបតីភាព ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​បណ្តុះ​ផ្នត់គំនិត និង​ឥរិយាបថ​វិជ្ជមាន​របស់​បុគ្គលិក ក្នុង​ការ​បំពេញ​ការងារ (​ត្រៀមខ្លួន​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​) កាលពី​ព្រឹក​ថ្ងៃ​ទី ២២ សីហា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក កើត ឆែ លើក​ឡើង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ផ្តល់​ចំណេះដឹង ធាតុ​ចូល​ថ្មីៗ ទៀត ដល់​បុគ្គលិក មន្ត្រីរាជការ ដើម្បី​ពង្រឹង​សមត្ថភាព​ការងារ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ឆ្លើយតប​ទៅ​នឹង​ការងារ​បម្រើ​ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្ត​ទុក​ដាក់​ណាស់​លើ​ការងារ​បណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​របស់​មន្ត្រី ដើម្បី​ឲ្យ​មន្ត្រី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ និង​ទំនើប។

លោក កើត ឆែ បន្ត​ថា ព័ត៌មាន​សំខាន់​ណាស់ អ្វីៗ សុទ្ធតែ​ជា​ព័ត៌មាន ដូច​ការ​រៀបការ ការ​ហូបចុក ការ​រកស៊ី​។​ល​។​និង​។​ល​។ សុទ្ធតែ​ជា​ព័ត៌មាន នៅ​ពេល​យើង​ទទួល​បាន​ព័ត៌មាន​ពិត យើង​នឹង​ទទួល​បាន​ជោគជ័យ​ និង​ភាព​រីកចម្រើន​។ តែបើ​យើង​ទទួលបាន​ព័ត៌មាន​មិន​ពិត នោះ​យើង​នឹង​ទទួល​ភាព​បរាជ័យ នេះ​រាប់ទាំង​ជីវិត​គូ​ស្រករ ផង។ ក្រុម​ជ្រុលនិយម ក្រុម​អគតិ​នៅ​ក្រៅ​ប្រទេស បាន​បំផុស​បំផុល​ដោយ​យក​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ CLV DTA ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល ហើយ​អ្នក​ដែល​ជាប់គុក​គឺ​អ្នក​នៅ​ក្នុង​ស្រុក​នេះ​ហើយ ទោស​នេះ​មិនតិចជាង ១០ ឆ្នាំ​ទេ។ អំពើ​ក្បត់​មនសិការ មិនបាច់​ចាំជាតិ​ក្រោយ​ទេ។

លោក កើត ឆែ បន្ថែមថា ការ​ឡើង​កាន់អំណាច​មិន​តាមរយៈ​ប្រជាធិបតេយ្យ បោះឆ្នោត​ត្រឹមត្រូវ មិន​យូរ​ទេ ប្រទេសជាតិ នឹង​ធ្លាក់​ក្នុង​ភ្លក់​ភ្លើង​សង្គ្រាម សូម​ឲ្យ​រួមគ្នា​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស មាន​សន្តិភាព​គឺ​មាន​អ្វីៗ ទាំងអស់។

គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​សិក្សា​យល់​នូវ​វិធី​កសាង​ស្មារតី ម្ចាស់ការ ដើម្បី​អានុភាព និង​ថាមពល តាមរយៈ​ការងារ តួនាទី​ខ្លួនឯង ក្នុង​បច្ចុប្បន្ន និង​សម្រាប់​អនាគត​ល្អ​របស់​ខ្លួន៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានីណែនាំ៩ចំណុច ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទានធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

Update៖បាក់ទំនប់អាងទឹកស្អាត ANCO Water Supply មិនបង្កគ្រោះថ្នាក់ធំដុំដល់ពលរដ្ឋឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកជំនាញ៖ ការដកការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញដោយសារកម្ពុជា​បានដើរផុតពីភាពក្រីក្រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៦នាក់ស្លាប់​ក្នុង​ហេតុការណ៍​បាក់ដី​នៅម៉ិកស៊ិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម