ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម បញ្ជាឱ្យអាជ្ញាធរត្រួតពិនិត្យការដេញថ្លៃដី ក្រោយតម្លៃហក់ឡើងខ្ពស់កប់ពពក
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ (Pham Minh Chinh) កាលពីថ្ងៃពុធ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ត្រួលពិនិត្យមើលការរៀបចំការដេញថ្លៃដីធ្លីនៅមូលដ្ឋានរបស់ខ្លួន និងដោះស្រាយឱ្យតឹងរឹងលើការរំលោភបំពានផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

លោកបានស្នើអាជ្ញាធរទប់ស្កាត់ការក្លែងបន្លំការដេញថ្លៃដី ដើម្បីចំណេញដោយខុសច្បាប់ដែលអាចនាំឲ្យមានការរំខានដល់ទីផ្សារ។ សំណើនេះ ធ្វើឡើងក្រោយការដេញថ្លៃដីនៅបណ្ដាខណ្ឌជាយក្រុងហាណូយ បានធ្វើឱ្យតម្លៃដីឡើងខ្ពស់កប់ពពក ដោយបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងតំបន់។
តម្លៃដីបានឡើងដល់ ៥ ៣៤៥ ដុល្លារ/ម៉ែត្រការ៉េ នៅពេលការដេញថ្លៃដីក្នុងសង្កាត់ Tien Yen នៃខណ្ឌ Hoai Duc បានបញ្ចប់នាព្រឹកថ្ងៃអង្គារ ក្រោយដេញថ្លៃអស់រយៈពេល ១៨ ម៉ោង។ តម្លៃនេះខ្ពស់ជាងតម្លៃកំណត់មុនពេលដេញ រហូតដល់ ១៨ ដង។ តម្លៃដីដេញថ្លៃនៅខណ្ឌ Thanh Oai កាលពីសប្ដាហ៍មុនវិញ បានឡើងដល់ចន្លោះពី ២ ៥២៦-៤ ០០០ ដុល្លារ/ម៉ែត្រការ៉េ ដោយខ្ពស់ពីតម្លៃកំណត់ដំបូងរហូតដល់ ៥-៨ ដង។

បើតាមអ្នកជំនាញ ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃដីដែលបានដាក់លក់ដេញថ្លៃ នឹងជំរុញឱ្យតម្លៃដីនៅក្បែរនោះឡើងថ្លៃដែរ និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ ហើយធ្វើឱ្យប្រជាជនដែលត្រូវការអចលទ្រព្យពិតប្រាកដជួបការលំបាក។
អ្នកជំនាញបន្តថា វាក៏នឹងប៉ះពាល់ដល់ការអភិវឌ្ឍតំបន់ដីដេញថ្លៃទាំងមូលផងដែរ ដោយសារការឡើងថ្លៃដីធ្លីជារឿយៗជំរុញឱ្យមានការឡើងថ្លៃនៃពន្ធដីធ្លី ការជួលដី និងការបោសសម្អាតទីតាំង ដែលរារាំងអ្នកវិនិយោគពីការអភិវឌ្ឍគម្រោងក្រោមផែនការប្រចាំតំបន់ផ្សេងៗ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង