Connect with us

ព័ត៌មានជាតិ

ទូតចិន ចេញមុខថ្កោលទោសការផ្សាយព័ត៌មានជាភាសាចិនប្រឌិតថា កងទ័ពកម្ពុជាធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលខ្លួនឯង

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចេញមុខថ្កោលទោសការផ្សាយព័ត៌មានជាភាសាចិន ដែលបានប្រឌិតថា កងទ័ពកម្ពុជាបានធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលខ្លួនឯង។ ការដែលលោកឯកអគ្គរដ្ឋទូតចិនចេញមកពេលនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលការផ្សាយព័ត៌មានមិនពិតមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនពីន តាមរយៈសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ថា៖ «យើងថ្កោលទោសចំពោះការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជា ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។

ជាការកត់សម្គាល់ នៅពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយជាភាសាចិន បានផ្សាយព័ត៌មានក្លែងក្លាយមិនពិត ថា សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន។

ជុំវិញការផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ​ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាងមកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំភ្លៃការពិត ញុះញង់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើទុច្ចរិតដ៏អាក្រក់ មិនអាចអត់ឱនឱ្យបានទេ ហើយបានព្រមានចាត់វិធានការគ្រប់បែបយ៉ាង ដោយគ្មានការលើកលែងជាដាច់ខាតចំពោះក្រុមអគតិជ្រុលនិយម​ទាំងនោះ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ពីភាពស្មោះត្រង់ដាច់ខាតរបស់កងទ័ពចំពោះរាជរដ្ឋាភិបាលស្របច្បាប់​កើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តប្ដេជ្ញាគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្ដេជ្ញាកម្ទេចចោលរាល់មជ្ឈដ្ឋានជ្រុលនិយមដែលមានបំណងចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃយ៉ាងក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម