ព័ត៌មានជាតិ
នគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាគប់កញ្ចក់រថយន្ដម្នាក់
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ស្រុកសំរោងទង ខេត្តកំបង់ស្ពឺ នៅថៃ្ងទី០៥ ខែមិនា ឆ្នាំ២០២១នេះ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់ រថយន្តរួចគេចខ្លួន កាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី។

រថយន្ដដែលត្រូវជនសង្ស័យគប់បណ្ដាលឲ្យបែកកញ្ចក់ ជាកម្មសិទ្ធិរបស់ឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 1AM.3290 ។ ដែលករណីនេះជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចមុខផ្ទះខ្លួនឯងតែម្ដង។
ជនសង្ស័យ មានឈ្មោះ សេង ឆេង ក្រោយពេលសាកសួរ បានឆ្លើយសារភាពទទួលស្គាល់ថាខ្លួនពិតជាបានយកដំថ្មគប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច