ព័ត៌មានជាតិ
រាល់ចុងសប្ដាហ៍ ពីខែកញ្ញា-ធ្នូ រដ្ឋនឹងដឹកពលរដ្ឋ ផ្ដល់អាហារឥតគិតថ្លៃ ទៅមើលខេត្តនៃគម្រោង CLV ដើម្បីដឹងរឿងពិត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំដំណើរកម្សាន្តមួយជូនពលរដ្ឋ ដោយមិនឱ្យចំណាយថវិកាលើការធ្វើដំណើរ ស្នាក់នៅ ហូបចុកសូម្បីមួយកាក់មួយសេនឡើយ ដើម្បីឱ្យពលរដ្ឋទៅមើលពីការពិត ការអភិវឌ្ឍ ភាពរីកចម្រើននៅក្នុងខេត្តទាំង៤ នៅភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងដើម្បីដឹងថាអាចទេដែលកម្ពុជាបាត់ដីទៅថ្ងៃអនាគត?

នាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងបានរយៈពេល១ឆ្នាំគត់ ថ្លែងដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលថ្លែងចេញនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ ៖« ខ្ញុំបានណែនាំឱ្យរៀបចំនូវកម្មវិធី ២បន្ថែមទៀត កម្មវិធីទី១គឺដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្ដាហ៍ដោយចាប់ផ្ដើមអនុវត្តពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនបានទៅដល់ខេត្តនឹងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាម ព្រំដែនការអភិវឌ្ឍព្រំដែនរបស់យើង ក៏ដូចជាការវិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តនោះ។ កន្លងទៅខ្ញុំធ្លាប់បានអំពាវនាវបងប្អូនក្ដីយកច្រើនពេលខ្លះបងប្អូនថាចង់ទៅដែរតែអត់លុយ ឥឡូវ រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីនេះដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។

តាមសម្ដេចនាយករដ្ឋមន្ត្រី ភារកិច្ចនៃការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ ដោយចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់កម្ពុជា ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចក៏បានបញ្ជាឱ្យលោក នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្តផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?