Connect with us

ព័ត៌មានអន្ដរជាតិ

​យន្តហោះ​​ផ្ទុក​មនុស្ស​៩នាក់ធ្លាក់​ចូល​ភក់​ជ្រៅ​​​នៅ​ថៃ​​​ ពេលហោះសំដៅខេត្តត្រាត​

បានផុស

នៅ

យន្តហោះធុនតូចមួយគ្រឿង​ដែល​ផ្ទុក​មនុស្ស៩នាក់ ក្នុង​នោះ​មាន​អ្នក​ដំណើរ​​៧​នាក់រួម​​ទាំង​​ជន​ជាតិចិន​៥​នាក់​​ និងនាវិក២​នាក់​បានធ្លាក់ក្នុងខេត្ត Chachoengsao ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ការ​ហោះ​ឡើង​ត្រឹមតែ​១០​នាទី​ រួច​ក៏បាត់​​​​ទំនាក់​ទំនង​។ មន្ត្រី​បាន​សន្និដ្ឋាន​ថា​ អ្នក​នៅ​លើ​យន្តហោះ​ទាំង​៩​នាក់​​ទំនង​​ត្រូវ​​ស្លាប់។

ប្រយន្តហោះ​ដែល​បាន​ធ្លាក់។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ការ​ផ្សាយ​របស់​សារព័ត៌មាន​អនឡាញ Khaosod នៅ​ល្ងាច​ថ្ងៃ​ទី​២២សីហា ក្រុម​មន្ត្រី​កំពុង​ស្រង់​បំណែក​យន្តហោះ​ធុន​តូច​ដែល​ធ្លាក់​នៅ​ភូមិ​ទី​៦ Ban Khao Din ស្រុក Bang Pakong ខេត្ត Chachoengsao។ ដំបូង​ឡើយ មន្ត្រី​ជំនាញ​មិន​បាន​រក​ឃើញ​សាកសព​អ្នក​ដំណើរ​នោះ​ទេ។ ក្រោយ​មក គេ​បាន​រក​ឃើញ​ថា នេះ​ដោយសារ​យន្តហោះ​បាន​ធ្លាក់​ក្បាលទៅ​​មុន​គេ ដោយ​ជ្រមុជ​​ខ្លួន​ក្នុងដីភក់​​ជម្រៅ​ជាង១០ម៉ែត្រ​។

នៅ​កន្លែង​កើតហេតុ​ អាជ្ញាធរ​សង្គ្រោះ​បានប្រើអេស្កាវ៉ាទ័រ ដើម្បី​ទប់​​ទឹល​និង​ធ្វើ​ផ្លូវទឹកនៅកន្លែងធ្លាក់ ដោយសារទឹកសមុទ្រជោរឡើង​និង​ហូរ​ចូលជន់លិចតំបន់នោះ ដែលព័ទ្ធជុំវិញដោយវាលស្រែ ប្រឡាយទឹក ស្រះត្រី និងកសិដ្ឋានចិញ្ចឹមបង្កង។

ក្រុមមន្ត្រីក្នុងប្រតិបត្តិការ​ជួយសង្រ្គោះ។ AP

យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិល យន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Thai Flying Service Company Limited ដែល​មាន​ជើងហោះហើរលេខ​ TFT209។ វាបានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២៖៤៦​រសៀល ឆ្ពោះទៅអាកាសយានដ្ឋានត្រាត (Ko Mai Si) ស្ថិតនៅ​ក្នុង​ខេត្តត្រាត​​​ជា​ប់​ព្រំដែន​ប្រទេស​កម្ពុជា​​។

យន្តហោះនេះបានបាត់បង់ទំនាក់ទំនងជាមួយ Bangkok Approach លើប្រេកង់ 122.35 MHz នៅម៉ោង ២៖៥៧នាទី​រសៀល។​

សារព័ត៌មាន​នោះ បាន​ស្រង់​សម្តី លោក Chonlatee Yangtrong អភិបាលខេត្ត Chachoengsao បាននិយាយថា មន្ត្រីប្រហែល៣០០នាក់ត្រូវបានចល័តដើម្បីស្វែងរកសាកសពអ្នកដំណើរនៅលើយន្តហោះខ្នាតតូចពេញមួយយប់។ រហូត​មក​ដល់​កណ្តាល​អធ្រាត្រ គេ​បាន​រក​ឃើញ​ផ្នែក​រាងកាយ​មនុស្ស​ជា​ច្រើន។

លោក​បញ្ជាក់​ថា អ្នក​រួម​ដំណើរ​រួម​មាន​ជន​ជាតិ​ចិន​៥​នាក់​គឺ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​និង​ស្រី​អាយុ​៤៣​ឆ្នាំ​មាន​នាម​ត្រកូល Zhang ស្ត្រី​អាយុ​៤៥​ឆ្នាំ​និង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​មាន​នាម​ត្រកូល​ Yin និង​ក្មេង​ស្ត្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ឈ្មោះ Tang ។ ជន​ជាតិ​ថៃ​ទាំង​៤​នាក់​នោះ​មាន​៖ ស្ត្រី​បម្រើការ​លើ​យន្តហោះ​ចំនួន​២​នាក់​ និង​អ្នកបើក​យន្តហោះ​២នាក់ ដោយ​ម្នាក់​មាន​អាយុ​៣០ឆ្នាំ​និង​ម្នាក់​ទៀត​មាន​អាយុ​៦១ឆ្នាំ។

ការប្រើ​គ្រោះចក្រ​ក្នុងប្រតិបត្តិការសង្គ្រោះ។ Khaosod

ក្រុមអ្នកជួយសង្គ្រោះ និងក្រុមស្វែងរកបានប្តូរវេនគ្នា ដើម្បីបន្តបេសកកម្មស្វែងរកសាកសពអ្នកស្លាប់។ ពួកគេក៏បានប្តូរទៅអេស្កាវ៉ាទ័រដែលមានដៃវែងជាងដោយសារ​ជម្រៅ​ភក់​ជ្រៅ​ខ្លាំង​​ពេក​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៥ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម