Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ អ៊ុយក្រែន ព្យាយាមវាយប្រហាររោងចក្រនុយក្លេអ៊ែររុស្ស៊ី

បានផុស

នៅ

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែសីហាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា កងកម្លាំងអ៊ុយក្រែន ប៉ុនប៉ងវាយប្រហាររោងចក្រនុយក្លេអ៊ែរ Kursk Nuclear Power Plant (NPP) របស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែនេះ ទីក្រុងកៀវ​ ​បាន​បញ្ជូនទ័ព​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​ ដោយ​ព្យាយាម​សម្រុកចូលទៅ​ទីប្រជុំជន Kurchatov ដែលមានរោងចក្រ​នុយក្លេអ៊ែរ ខណៈទីក្រុង​មូស្គូ​​ប្រកាស​ចាត់ទុកការ​លុកលុយ​នេះ​​ជា​អំពើ​ភេរវកម្ម ហើយ​ក៏​ដាក់ទ័ព​បន្ថែម ​ដើម្បី​ទប់ទល់​ផងដែរ។

លុះមកដល់ថ្ងៃព្រហស្បតិ៍ លោក ពូទីន និយាយថា «កាលពីយប់មិញ ខ្មាំងបានប៉ុនប៉ងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ។ “ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ [IAEA] ត្រូវបានជូនដំណឹងរួចហើយ ដោយពួកគេសន្យាថានឹងមកមើលផ្ទាល់ ហើយបញ្ជូនអ្នកឯកទេសមកវាយតម្លៃស្ថានភាពថែមទៀត។ ខ្ញុំ​សង្ឃឹម​ថា ​ពួកគេ​នឹងធ្វើ​ដូច្នេះ​»។

រោងចក្រនុយក្លេអ៊ែរ Kursk Nuclear Power Plant (រូបថត៖ Tass)

ស្របពេលជាមួយគ្នានោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Rosatom លោក Alexey Likhachev បានពិភាក្សាអំពីស្ថានភាពទាំងនៅរោងចក្រនេះនិងនៅ Zaporozhye ជាមួយនាយក IAEA លោក Rafael Grossi ហើយថែមទាំងអញ្ជើញគាត់ឲ្យទៅតំបន់ Kursk ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់ទៀតផង។

អ្នកនាំពាក្យ IAEA បានប្រាប់ AFP ថា លោក Grossi បានទទួលយកការអញ្ជើញ ហើយគ្រោង ធ្វើទស្សនកិច្ចនៅ Kursk នាសប្តាហ៍ក្រោយ។ បន្ទាប់​មក លោក​នឹង​ទៅ​កាន់​ទីក្រុង​កៀវ និយាយ​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី។

ជុំវិញបញ្ហានេះដែរ ទីក្រុងមូស្គូបានរិះគន់ម្តងហើយម្តងទៀតចំពោះទីភ្នាក់ងារអន្តរជាតិ ដែលមិនហ៊ានចង្អុលចំមុខជនល្មើសនៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ថ្វីបើបុគ្គលិក IAEA បានដឹងយ៉ាងច្បាស់ទៅហើយថា ជាទង្វើរបស់ទីក្រុងកៀវក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម