ជីវិតកម្សាន្ដ
កូនភ្លោះពីរនាក់ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលបានការសរសើរ និងឧបត្ថម្ភថវិកាសិក្សា ៤ ឆ្នាំ
បន្ទាប់ពីទទួលបានការសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កូនភ្លោះ ២ នាក់ ដែលជាបងប្អូនបង្កើតបានសម្តែងអារម្មណ៍រំភើបខ្លាំង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានឧបត្ថម្ភដល់ការសិក្សារយៈពេល ៤ឆ្នាំ សម្រាប់អ្នកទាំងពីរ។
បងប្អូនភ្លោះទាំង២នាក់មានឈ្មោះ ខាំ សុវណ្ណណូ និ ងឈ្មោះ លាន ង៉ាមម៉ាណេតដែលពួកគេមានស្រុកកំ ណើតនៅទីរួមខេត្តក្រចេះ។កូនភ្លោះទាំង២នាក់នេះក៏ជាបេក្ខជនប្រឡងកម្មវិធីCambodian idol រដូវកា លទី៥ផងដែរ។
ផ្តល់សម្ភាសន៍ជាមួយ “កម្ពុជាថ្មី” តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ខាំ សុវណ្ណណូ បានប្រាប់ឲ្យដឹងថា លោកពីរនាក់បងប្អូនពិតរំភើបខ្លាំងដែលទទួលបានការសរសើរពីសម្តេចតេជោ ហ៊ុន សែន ដោយមិននឹកស្មានថាសម្តេចចាប់អារម្មណ៍នូវចម្រៀង “ស្ពានសាងស្នេហ៍” ដែលអ្នកទាំងពីរបានច្រៀងឡើងនោះទេ។
សុវណ្ណណូ បានបន្តថា «នេះគឺជាមហាកិត្តិយសរបស់ខ្ញុំទាំងពីរ និងក្រុមគ្រួសារខ្លាំងណាស់ដែលបានសម្តេចតា (សម្តេចតេជោ ហ៊ុន សែន) សរសើរដល់ពួកខ្ញុំ ខ្ញុំសូមអរគុណដល់សម្តេចតាដែលបានមានប្រសាសន៍ណែនាំ និងឧបត្ថម្ភថវិការយៈពេល ៤ឆ្នាំ សម្រាប់ពួកចៅៗដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកច្បាប់»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានថ្លែងការកោតសរសើរចំពោះកូនភ្លោះទាំង ២រូប ដែលបានលើកយកបទ “ស្ពានសាងស្នេហ៍” ដែលជាចម្រៀងនិពន្ធដោយសម្តេចផ្ទាល់ទាក់ទងនឹងជីវិតសម្តេចទាំងទ្វេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ចិន កើតបាតុភូតចម្លែក ព្រះអាទិត្យ ៧តម្រៀបជួរគ្នានៅលើមេឃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៩ឈ្មោះ ជុងដារី នឹងជះឥទ្ធិពលលើកម្ពុជាចាប់ពីថ្ងៃទី២០ ដល់២២សីហានេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
ព័ត៌មានជាតិ៧ ម៉ោង ago
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)