KPT+
រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត
ផ្ទះ ជាទ្រនំកក់ក្ដៅសម្រាប់រស់នៅជាមួយគ្រួសារ ក៏ជាកន្លែងស្នាក់ល្អបំផុតមួយរបស់មនុស្ស។ យ៉ាងណាមិញ សម្រង់មតិមួយរកឃើញថា ផ្ទះក៏អាចជាកន្លែងបង្កបញ្ហា និងជំងឺផ្លូវចិត្តផងដែរ។
ខាងក្រោមជាមូលហេតុទាំង ៧ បញ្ជាក់ថាផ្ទះជាកន្លែងរួមចំណែកបង្កជំងឺធ្លាក់ទឹកចិត្ត៖
១) ប្រសិនផ្ទះមានទិដ្ឋភាពភាពរញ៉េរញ៉ៃ៖ ចន្លោះចង្អៀតពេក និងភាពរប៉ាត់រប៉ាយនៅក្នុងផ្ទះនឹងធ្វើឲ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ ព្រមជាមួយនឹងភាពតានតឹង រួចអាចវិវត្តបន្ថែមទៅជាការធ្លាក់ទឹកចិត្តទៀត។ នេះក៏ដោយសារតែភាពពង្រាយក្នុងផ្ទះ អាចរំឭកខួរក្បាលមនុស្សពីបញ្ហាច្របូកច្របល់ជាច្រើននៅក្នុងជីវិត ដូច្នេះទើបវាធ្វើឲ្យអារម្មណ៍អាក្រក់ទៅ ម្ដងបន្តិចៗ ។
២) មិនមានពន្លឺបំភ្លឺគ្រប់គ្រាន់៖ ភ្លើងខ្សោយគឺជាកត្តាមួយដែលអាចបង្កឱ្យមានអារម្មណ៍ស្រពាប់ស្រពោន។ ប្រសិនបើផ្ទះ គ្មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ចូលទេ អារម្មណ៍មនុស្សកាន់តែអាប់អួរ និងអាចបង្កជាការធ្លាក់ទឹកចិត្តបាន។
៣) តាំងគ្រឿងសង្ហារិមស្រអាប់ៗ៖ គ្រឿងសង្ហារិមស្រអាប់ ជាពិសេសពណ៌ត្នោត និងខ្មៅអាចធ្វើឲ្យមនុស្សមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ហើយបើសិនរួមបញ្ចូលនឹងភ្លើងបំភ្លឺមិនល្អផងទៀតនោះ នឹងធ្វើឲ្យផ្លូវចិត្តកាន់តែយ៉ាប់។ ប៉ុន្តែគ្រឿងសង្ហារិមពណ៌ស ឬ ត្នោតស្រាលអាចមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍វិញ។
៤) ផ្ទះមានពន្លឺពណ៌សច្រើនពេក៖ មនុស្សមួយចំនួនអាចចូលចិត្តពន្លឺពណ៌ស ប៉ុន្តែវាក៏អាចបង្កឱ្យមានអារម្មណ៍មិនល្អលើផ្លូវចិត្តមនុស្សមួយចំនួនធំផងដែរ។ យើងជាមនុស្សត្រូវការពន្លឺព្រះអាទិត្យដើម្បីមានអារម្មណ៍ល្អ រីឯពន្លឺលឿងស្រាលស្រទន់ អាចជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែពន្លឺពណ៌សគ្រប់កន្លែងក្នុងផ្ទះអាចនាំអារម្មណ៍ឲ្យកាន់តែអាក្រក់ដោយធ្វើឱ្យយើងមើលទៅកាន់តែចាស់ និងល្វើយ។
៥) ផ្ទះសម្បូរតែអនុស្សាវរីយមិនល្អ៖ នៅពេលមានការចងចាំមិនល្អត្រូវបានបង្កើតឡើងក្នុងផ្ទះ ច្បាស់ណាស់មនុស្សយើងមានតែភាពតានតឹងប៉ុណ្ណោះ។ កាលណានៅជាមួយសមាជិកគ្រួសារមានតែរឿងឈ្លោះ ហិង្សា ជេរប្រទេច និងការស្ដីបន្ទោសជាដើម វាបង្កើតបានតែការចងចាំអាក្រក់ធ្វើឲ្យគ្រប់គ្នាចង់តែគេចវេសពីផ្ទះ។
៦) ផ្ទះមានតែគ្រឿងសង្ហារិមចាស់ៗ៖ បញ្ហាជាមួយនឹងគ្រឿងសង្ហារិមចាស់ៗនោះគឺថា វារំឮកមនុស្សក្នុងផ្ទះឲ្យនឹកឃើញពីស្ថានភាពក្រីក្រ បញ្ហាហិរញ្ញវត្ថុ និងអ្វីៗជាច្រើនទៀតដែលអាចបំផ្លាញអារម្មណ៍ឲ្យមួរហ្មងឥតល្ហែ។
៧) ផ្ទះស្ថិតនៅក្នុងសង្កាត់អនាធិបតេយ្យ៖ ប្រសិនបើផ្ទះស្ថិតនៅក្នុងសង្កាត់មិនល្អ នោះឱកាសដែលធ្វើឱ្យអារម្មណ៍មិនល្អចំពោះខ្លួនឯងមានកាន់តែច្រើន។ បរិស្ថានជុំវិញស្អុយឆ្អេះឆ្អាប អ្នកជិតខាងស៊ីផឹកច្រៀងរាំឥតទំនេរ ឬសម្បូរដោយមនុស្សអវិជ្ជមានជេរផ្ដាសាគ្នាព្រឹកល្ងាច នោះសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្តទាំងអស់។
តើអាចធ្វើការផ្លាស់ប្តូរអ្វីបានខ្លះ?
ផ្ទះ ជាកន្លែងដែលយើងចំណាយពេលច្រើនបំផុតរស់នៅ វាពិតជាលំបាកដែលត្រូវផ្លាស់ប្ដូរឲ្យប្រសើរចំពោះបញ្ហាខ្លះពាក់ព័ន្ធនឹងអ្នកជិតខាង។ យ៉ាងណាមានរឿងខ្លះយើងអាចសម្រួលឲ្យប្រសើរជាងមុនបាន ដោយរៀបចំផ្ទះឲ្យបានស្អាតជានិច្ចទាំងអនាម័យ សណ្ដាប់ធ្នាប់របៀបរៀបរយ និងមានពន្លឺបំភ្លឺល្មមគ្រប់គ្រាន់។ ក្នុងនោះ កុំភ្លេចរស់នៅដោយការអធ្យាស្រ័យគ្នាជាមួយសមាជិកម្នាក់ៗ ដើម្បីកាត់បន្ថយជម្លោះក្នុងគ្រួសារ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2knowmyself
ចុចអាន៖ ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?
ចុចអាន៖ ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ