Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថ្កោលទោស​​អាមេរិក​ដែល​លក់​ឧទ្ធម្ភាគចក្រ​យោធា​ឲ្យ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន KCNA នៅ​​ថ្ងៃទី​២៣​ខែសីហា ក្រសួងការបរទេសកូរ៉េខាងជើងបាន​ថ្កោលទោស​គម្រោងលក់ឧទ្ធម្ភាគចក្រ​យោធា Apache របស់សហរដ្ឋអាមេរិកទៅ​ឲ្យ​​កូរ៉េខាងត្បូង ដោយ​ប្ដេជ្ញា​ថានឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹង​វិស័យ​ការពារ​ជាតិ​​របស់ខ្លួន។

ឧទ្ធម្ភាគចក្រ AH-64E Apache (រូបភាព៖ ShutterStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណ បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩​ខែសីហាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់​​ប្រភេទ​​ឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦​គ្រឿង និងឧបករណ៍​​ផ្សេងៗ​បំពាក់​​លើ​ឧទ្ធម្ភាគចក្រ​​រួមទាំងមីស៊ីលផងដែរ ក្នុងតម្លៃ​ប្រហែល​ ៣,៥​ពាន់លានដុល្លារ ដើម្បី​​គាំទ្រដល់កូរ៉េខាងត្បូង​ទប់ទល់​នឹង​ការ​គំរាម​កំហែង​​ពី​សត្រូវ ក៏​ដូច​ជា​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ក្នុង​តំបន់។

កូរ៉េ​ខាង​ជើង បាន​រិះគន់​គម្រោង​លក់នេះថាជាសកម្មភាពធ្វើ​ឲ្យ​ភាពតានតឹងកាន់តែធ្ងន់ធ្ងរ ខណៈ​អាមេរិក​និង​កូរ៉េ​ខាង​​ត្បូង​កំពុង​រៀបចំ​សមយុទ្ធយោធា Ulchi Freedom Shield ប្រចាំឆ្នាំ​រួម​គ្នា។ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បានរៀបរាប់​ថា៖ «នេះគឺជាទង្វើញុះញង់ដែល​ព្រហើន​នៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។

បន្ថែម​ពី​នេះ កូរ៉េ​ខាង​ជើង​បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា​បាន​បង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា «រំខានដល់តុល្យភាពយោធា ហើយបង្កើនគ្រោះថ្នាក់នៃជម្លោះថ្មី» នៅក្នុងតំបន់​តាម​រយៈ​ការផ្គត់ផ្គង់អាវុធដ៍​គ្រោះថ្នាក់​ដល់សម្ព័ន្ធមិត្ត​របស់ខ្លួន។ ក្រុងព្យុងយ៉ាង បាន​ប្រកាស​ថែម​ទៀត​ថា យុទ្ធសាស្ត្រ​រារាំង​របស់​ខ្លួន​ គឺ​​ពង្រឹង​​លើ​ការ​ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ព្រម​ទាំង​​សន្តិភាពក្នុងតំបន់ ដោយ​សន្យាថានឹងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់ ដើម្បីជំរុញ​​ការ​ការពារខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក អនុម័ត​ការ​លក់​ឧទ្ធម្ភាគចក្រ​យោធា​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​ឲ្យ​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្និសីទ​រដ្ឋភាគី​ស្តីពីអាកាសធាតុ​នៅសប្តាហ៍​ក្រោយ​ ​អាចសោះកក្រោះ​​ ព្រោះ​អាមេរិក​ត្រៀម​ដកខ្លួន​វិញ ​​​ក្រោយ​ត្រាំឈ្នះ​

Sokha Hotels

ព័ត៌មានពេញនិយម