ព័ត៌មានជាតិ
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបើកដំណើរការយន្តហោះឯកជនដើម្បីចាប់យកកំណើននៃកំណើនតម្រូវការលក្ខណៈឯកជន
ក្រុមហ៊ុន CamJets រ៉ូយ៉ាល់គ្រុប ជាបុត្រសម្ព័ន្ធថ្មីរបស់ រ៉ូយ៉ាល់គ្រុប CamJets រ៉ូយ៉ាល់គ្រុប បើកដំណើរការយន្តហោះឯកជន ជាមួយនឹងសេវាកម្មកម្រិតខ្ពស់ ដើម្បីជំរុញទេសចរណ៍ ស្របពេលដែលស្ថានភាពវិស័យទេចរណ៍មានភាពល្អប្រសើរ។
អ្នកឧកញ្ញ៉ា គិត ម៉េងប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបថ្លែងថា ការដាក់ឱ្យដំណើការនៃក្រុមហ៊ុន CamJets រ៉ូយ៉ាល់គ្រុបធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
អ្នកឧកញ្ញ៉ា គិត ម៉េងបានថ្លែងថា៖«CamJets រ៉ូយ៉ាល់គ្រុប នឹងកំណត់ឡើងវិញនូវភាពប្រណីតជាមួយនឹងសេវាកម្មយន្តហោះឯកជនផ្តាច់មុខ ដែលរៀបចំឡើងសម្រាប់អ្នកធ្វើដំណើរប្រកបដោយការយល់ដឹង ដែលរំពឹងថានឹងទទួលបានសេវាកម្មល្អឥតខ្ចោះ»។
«ចាប់ពីពេលដែលអតិថិជនឡើងលើយន្តហោះទំនើបបំផុតនេះ អតិថិជននឹងទទួលបាននូវបទពិសោធដែលអតិថិជនមិនធ្លាប់ទទួលពីមុនមក។ CamJets រ៉ូយ៉ាល់គ្រុប ត្រូវបានបំពាក់ដោយផ្នែកខាងក្នុងដ៏ប្រណីត បច្ចេកវិទ្យាទំនើបទាន់សម័យ និងបរិក្ខារដែលអាចប្ដូរ តាមបំណងបានយ៉ាងពេញលេញ»។ នេះបើយោងតាមអ្នកឧកញ្ញ៉ា គិត ម៉េង។
លោកបានគូសបញ្ជាក់ទៀតថា ការបើកដំណើរការប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុន CamJets រ៉ូយ៉ាល់គ្រុប នឹងផ្តល់នូវជម្រើសដ៏ធំទូលាយសម្រាប់អ្នកធ្វើដំណើរអាជីវកម្មដែលត្រូវការសេវាកម្មកម្រិតខ្ពស់សម្រាប់យន្តហោះឯកជន ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាផងដែរ។
បើយោងតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិលដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី៩ខែសីហា ចំនួនអ្នកដំណើរចេញ-ចូល មានប្រមាណជាង ៣លាននាក់ (៣,០៣៦,៩៤៤ នាក់) ក្នុងនោះរួមមានអ្នកដំណើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) ខណៈអ្នកដំណើរក្នុងស្រុក មានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)
ជាមួយគ្នានោះដែរ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំងបី(០៣) ភ្នំពេញ-សៀមរាប-ព្រះសីហនុ) មាន ២៨,៧២៥ ជើង។ ដោយក្នុងនោះជើងហោះហើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២៥,៩១៧ ជើង (ទ្វេទិស) ខណៈជើងហោះក្នុងស្រុក មានចំនួន ២,៨០៨ ជើង (ទ្វេទិស) ដោយមិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់