ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញមន្ត្រីឱ្យអនុវត្តការងារកាន់តែសកម្ម សំដៅកែទម្រង់រដ្ឋបាលសាធារណៈ ជាទំនុកចិត្តដល់ពលរដ្ឋ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា រយៈពេល១ឆ្នាំនៃដើមអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងមុខងារសាធារណៈ បានពង្រឹងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។ បន្ថែមពីសមិទ្ធផលពេលនេះ ឯកឧត្តម បានជំរុញដល់មន្ត្រីឱ្យខិតខំអនុវត្តការងារកាន់តែសកម្ម សំដៅការកែទម្រង់រដ្ឋបាលសាធារណៈ ជាទំនុកចិត្តដល់ប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1435-1024x743.png)
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃខួប ១ឆ្នាំនៃការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានប្រសូត្រចេញមកពីការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ៨០% ក្នុងចំណោម ៨២% នៃអ្នកចុះឈ្មោះបោះឆ្នោតសរុប បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលបន្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពស្ថានភាពនយោបាយ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថាក្នុងរយៈពេល ១ឆ្នាំនេះ ជារួមស្ថានភាពនយោបាយមានភាពស្ងប់ស្ងាត់ ដែលជាកត្តាបង្កជាបរិយាកាសអំណោយផលឱ្យរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងស្រុងលើការពង្រឹងខ្លួន ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ រយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីនយោបាយអាទិភាពទាំង៦ និងបានជំរុញវិធានការគន្លឹះចំនួន៥ ប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1436-1024x686.png)
សម្រាប់ក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រៅពីការអនុវត្តការងារស្នូល ក៏កំពុងជំរុញឱ្យសម្រេចជាសមិទ្ធផលជាបន្តបន្ទាប់នូវវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ។ តាមការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី គឺក្រសួងបានពង្រឹងការងារស្នូលក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ រួមមានការរៀបចំបៀវត្សមន្ត្រីរាជការ ២ដងក្នុង ១ខែ ការគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការគ្រប់គ្រងស្ថានភាពរដ្ឋបាល និងការរៀបចំទាន់ពេលក្នុងការដំឡើងបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទីប្រឹក្សា ជំនួយការ ជាដើម។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានបំពេញការងារយ៉ាងសកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល លើការជ្រើសរើសមន្ត្រីរាជការ ការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការពង្រឹងវត្តមានមន្ត្រី ការធ្វើបច្ចុប្បន្នភាពមន្ត្រី ជាពិសេសការធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលកំពុងដំណើរការយ៉ាងសកម្ម។ នេះជាការបន្ថែមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដដែល។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1437-1024x700.png)
បន្ថែមពីលើសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីមតិប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV) និងចំណុចអវិជ្ជមានរបស់ក្រុមមួយក្តាប់តូចដែលបានញុះញង់អុចអាល ក្នុងចេតនាបង្កភាពវឹកវរ និងបំភ្លើស ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា កាត់ទឹកដីឱ្យប្រទេសជិតខាង ទោះបីជាការបកស្រាយ និងពន្យល់ជាច្រើនលើកច្រើនសាររបស់សម្តេចតេជោ សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពីប្រវត្តិ ដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនេះសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1438-1024x681.png)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់សមាជិក សមាជិកាទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្ស ព្រមទាំងទស្សនវិស័យដឹកនាំរបស់សម្ដេចធិបតី ឱ្យក្លាយទៅជាលទ្ធផល និងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងជំនឿទុកចិត្តពីប្រជាជន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?