Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រចាំមិនភ្លេច! ថ្ងៃនេះខួបកំណើត ៩១ឆ្នាំ អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត

បានផុស

នៅ

ជា​ការ​ពិត​ នៅ​​ពេល​រម្លឹក​ដល់​ឈ្មោះ​វីរៈសិល្បករ​ជើងចាស់​ដ៏ល្បីល្បាញ​លោក​តា  ស៊ិន ស៊ីសាមុត មហានជន​ពិតជា​នៅ​ស្គាល់ និង​ចង់​ចាំ​បាន​យ៉ាង​ច្បាស់​ទោះ​បីជា​លោក​បាន​​ចែក​ឋាន​ទៅ​ហើយ​ក្តី។ ប៉ុន្តែ​អ្វី​ដែល​មិនអាច​បំភ្លេចបាន​នោះ​គឺ កេរ្តិ៍ឈ្មោះ និង​ទឹកដម​សំនៀង​ដ៏​ផ្អែម​ពីរោះ​រណ្តុំ​ចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេចងចាំថា តារា​ចម្រៀង​លោកតា ស៊ិន ស៊ីសាមុត គឺជា អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ម្នាក់​ដ៏​ល្បីល្បាញ​នាអំឡុង​ទស្សវត្ស​ឆ្នាំ ៥០ ដល់​ឆ្នាំ ៧០។ គាត់​មាន​រហស្សនាម​ថា អធិរាជ​សំឡេងមាស។ យ៉ាងណាមិញ ថ្ងៃនេះ​ក៏ត្រូវ​បាន​គេដឹងថា ជា​ថ្ងៃ​គម្រប់ខួបកំណើត ៩១ឆ្នាំ របស់​លោកតា ស៊ិន ស៊ីសាមុត ផង​ដែរ។

ទន្ទឹមគ្នា​​នៃ​ការ​​រម្លឹក​ដល់​ថ្ងៃ​​កំណើត​របស់​លោក​តា ស៊ិន ស៊ីសាមុត នេះ​ដែរ គេ​ឃើញ​មាន​ទស្សនិកជន និង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហោះ​ខ្លឹម​សារ​ ភ្ជាប់​រូបភាព​នឹក​រលឹក​ដល់​អធិរាជ​សំឡេង​មាស​លោកតា ស៊ិន ស៊ីសាមុត ។

តួយ៉ាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផេក​របស់ ក្រុមព្រះសុរិយា បានសរសេរថា រីករាយថ្ងៃរំលឹក​កំណើត​លោក​អធិរាជ​សំឡេង​មាស​ ស៊ិន ស៊ីសាមុត ថ្ងៃទី២៣​ ខែ​សីហា​ ឆ្នាំ១៩៣៣២០២៤​ មក​ដល់​ថ្ងៃនេះ​ទើប​កាន់​តែ​ច្បាស់​ថា ជនានុជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​​សម័យ​សង្គមរាស្ត្រ​និយម និង​សម័យ​តេជោ​សន្តិភាព​ពិត​ជា​មិនអាច​ខ្វះនូវ​  សំឡេង​ច្រៀង​បំពេ​សណ្ដំ​មនោរម្មណ៍​នៃ​អស់​សន្តករឲ្យនិទ្រាលង់លក់​ស្កប់ស្កល់​ ប្រាសចាក​ ភាព​សោក​សៅ​ល្ហែល្ហើយ​ពីទុក្ខកង្វល់​បង្កបរិយាកាស​​សប្បាយរីករាយ​ រំភើប​ឥតឧបមា​

សូម​ជម្រាប​ដែរ​ថា លោកតា ស៊ិន ស៊ីសាមុត បាន​ទទួល​មរណៈ​ភាព​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ក្នុង​ឆ្នាំ១៩៧៦។ លោកតា ស៊ិន ស៊ីសាមុត ជា​វរជន​តែ​មួយគត់​ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​ជាតិ​ខ្មែរ​នៅ​សតវត្សទី២០។ វិស័យសិល្បៈ​សំឡេង​ចម្រៀង​របស់​លោក​សម​ជា​អធិរាជ​សំឡេង​មាស​ស្ថិត​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នក​ចម្រៀង​ខ្មែរ​ក្រោយ​ៗមក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៤ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម