Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះធ្លាក់ចូលភក់​នៅថៃ​បាន​​បែក​បាក់​ជាបំណែក​តូចៗ​

បានផុស

នៅ

យន្តហោះ​ខ្នាតតូច​​ដែល​ធ្លាក់់​នៅ​ថៃចូល​ក្នុងភក់​ជ្រៅ​ បានបែក​បាក់​ខ្ទេចខ្ទី​ជាបំណែក​តូចៗ ដែល​បាន​បង្ក​ឱ្យ​ជនជាតិចិនចំនួនប្រាំនាក់ក្នុងចំណោម​អ្នក​នៅ​លើ​យន្តហោះ​ទាំង​៩នាក់បាន​ស្លាប់។ ហេតុការធ្លាក់យន្តហោះខ្នាតតូចនៅក្នុងខេត្ត Chachoengsao ភាគខាងកើតប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍​នៅ​ពេលដែលយន្តហោះ​នោះ​​​ត្រូវ​បាន​ជួល​ជិះ​​ដោយ​មនុស្ស​មួយក្រុមសម្រាប់​ធ្វើដំណើរ​ទៅកាន់​ខេត្តត្រាត​ជាប់​ខេត្តកោះកុង​របស់​ប្រទេសកម្ពុជា​។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបាន​ដំណើរការ​តាំង​រសៀល​ថ្ងៃ​ព្រហស្បតិ៍រហូត​ដល់​ពេញ​មួយថ្ងៃសុក្រ​ បន្ទាប់ពីជើងហោះហើរ charter flight ដែលមានអ្នកបើកយន្តហោះពីរនាក់ និងអ្នកដំណើរ៧នាក់នៅលើយន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃកោងកាងនៅវេលាម៉ោង ៣:១០នាទីរសៀល​​ថ្ងៃ​ព្រហស្បតិ៍​។

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ យន្តហោះ Cessna Caravan C208B ជើងហោះហើរ TFT ២០៩ ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានបាត់ទំនាក់ទំនងជាមួយមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានបាត់ពីរ៉ាដា បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិក្នុងរាជធានីបាងកក។

យ៉ាងណាមិញព័ត៌មានលម្អិតអំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការធ្លាក់មិនទាន់ត្រូវបានដឹងនៅឡើយនោះទេ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្គេត៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម