Connect with us

ព័ត៌មានជាតិ

១ ឆ្នាំនេះ កម្ពុជាទាក់ទាញបាន​ទុន​វិនិយោគ​​​ប្រមាណ ៧,៦ ពាន់លានដុល្លារ វិនិយោគ​លើវិស័យសំខាន់ៗ

បានផុស

នៅ

ថ្លែងសារពិសេសស្ដីអំពីសមិទ្ធផល ១ ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការ​វិនិយោគនៅ​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​គូសបញ្ជាក់ថា ក្នុងពេល​មួយ​ឆ្នាំ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កម្ពុជាបានអនុម័តគម្រោងវិនិយោគ​សរុបចំនួន ៣៩១ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ

សម្តេច​ធិបតី​បាន​គូស​បញ្ជាក់ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​អនុម័តគម្រោងសរុបចំនួន ៣៩១ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ លើវិស័យសំខាន់ៗដូចជាកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤ម៉ឺនកន្លែង ជូនប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធការ​​វិនិយោគនៅ​ប្រទេស​កម្ពុជា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី ១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឲ្យដឹងថា វិនិយោគិន​ចិន​ឈរ​នៅ​ចំណាត់ថ្នាក់ទី ១ ដែលបាន​​រួមចំណែក​ប្រមាណ ៦១% នៅ​ក្នុង​ការ​បោះ​ទុន​វិនិយោគនៅកម្ពុជា​ ខណៈ​​ដែល​វិនិយោគក្នុងស្រុក​ចូលរួម​ចំណែក​ប្រមាណ ៣២%។ រីឯវិនិយោគមកពីបណ្តាប្រទេស ១៧ ផ្សេងទៀត មាន​ប្រមាណ ៧%។

ចំពោះការការ​រៀបចំ​​នីតិវិធី​សម្រួល​​ទាក់ទាញ​វិនិយោគទាំងក្នុងស្រុក និងបរទេស លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​លើក​ពី​គម្រោង​ដាក់ឱ្យប្រើប្រាស់ប្រព័​ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យា​អនុញ្ញាត​ឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រព័ន្ធអនឡាញ។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ លោកនឹងឡើង​ធ្វើបទបង្ហាញ​ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា និងគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័​ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។

បើតាម​លោក ស៊ុន ចាន់ថុល តាម​រយៈ​ប្រព័ន្ធនេះ វិនិយោគិនមិនបាច់យកឯកសារទៅដាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះទេ ដោយអាចស្នើសុំដាក់ពាក្យវិនិយោគតាមប្រព័​ន្ធអនឡាញដែលជាដំណាក់កាលទី១។

សម្រាប់ដំណាក់កាលទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរៀបចំការតភ្ជាប់ពីប្រព័​ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជាជាមួយ​ក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ ជាក់ស្តែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សា​គ្នាជាមួយក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ គយ និងរដ្ឋាករ ដើម្បិធ្វើការតភ្ជាប់ប្រព័​ន្ធគ្រប់គ្រងវិនិយោគកម្ពុជា ទៅកាន់​ប្រព័ន្ធនៃក្រសួងទាំងនោះ។

លោកស៊ុន ចាន់ថុល បានអះអាង​ថា ប្រព័ន្ធនេះ​ផ្តល់ភាពងាយស្រួលដល់វិនិយោគិន​មិន​ពិបាក​ស្មុគស្មាញ និងជួយសម្របដល់វិនិយោគិន​ក្នុងការដាក់ទុន​វិនិយោគនៅកម្ពុជាបានកាន់តែងាយស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ព្រឹត្តិការណ៍ Gumball 3000 បានរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ប្រតិភូ​ Gumball 3000 ដក់ចិត្តជាមួយនឹងការស្វាគមន៍របស់កម្ពុជា ហើយសន្យាថា​ “នឹងមិនភ្លេចកម្ពុជាឡើយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ-AFD ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក យឹម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់មកពីកូរ៉េខាងត្បូង ទៅពិនិត្យ ព្យាបាលពលរដ្ឋខេត្តកំពតប្រមាណ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម