ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ដាក់ចេញវិធានការទប់ស្កាត់ជំងឺ mpox ប្រភេទថ្មីដ៏កាចសាហាវ
ស្របពេលពិភពលោកកំពុងកង្វល់អំពីការឆ្លងរាលដាលនៃជំងឺ mpox ប្រភេទថ្មីដ៏កាចសាហាវ ពេលប្រទេសសិង្ហបុរី បានដាក់ចេញវិធានការទប់ស្កាត់ ដោយចាប់ផ្តើមពិនិត្យកម្តៅក្នុងខ្លួនអ្នកដំណើរចូលប្រទេសនៅអាកាសយានដ្ឋាន Changi និង Seletar អនុវត្តពីថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤ ទៅ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលសិង្ហបុរី វិធានការនេះនឹងអនុវត្តសម្រាប់តែអ្នកដំណើរមកពីតំបន់ដែលប្រឈមនឹងហានិភ័យផ្ទុះជំងឺ mpox ប៉ុណ្ណោះ។
មិនមែនតែជើងអាកាសទេ វិធានការបង្ការនេះ ក៏អនុវត្តនៅប៉ុស្តិ៍ដែនសមុទ្រផងដែរ ដើម្បីពិនិត្យលើនាវិកនិងអ្នកដំណើរមកពីតំបន់ប៉ះពាល់ដោយជំងឺ mpox។
អ្នកដំណើរទាំងអស់ ត្រូវតម្រូវឲ្យរាយការណ៍ទៅអាជ្ញាធរ បើសិនជាមិនស្រួលខ្លួនឬចេញរោគស្រដៀងជំងឺផ្តាសាយ ហើយបើមានករណីសង្ស័យ ពួកគេត្រូវធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តនិងវាយតម្លៃជាបន្តបន្ទាប់។
សម្រាប់ឆ្នាំ២០២៤នេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២២ខែសីហា, សិង្ហបុរី បានកត់ត្រាជំងឺ mpox ចំនួន១៣ករណីទូទាំងប្រទេស ប៉ុន្តែទាំងនោះសុទ្ធតែជាប្រភេទ Clade 2 ដែលមិនសូវគ្រោះថ្នាក់។
រឿងនេះកើតឡើងស្របពេល ប្រទេសថៃ បញ្ជាក់ពីការរកឃើញករណីជំងឺ mpox Clade 1b ដ៏គ្រោះថ្នាក់លើបុរសអឺរ៉ុបម្នាក់ ដែលធ្វើដំណើរមកពីទ្វីបអាហ្វ្រិកកាលពីសប្តាហ៍មុន។
ការរកឃើញនេះ ធ្វើឲ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលរកឃើញជំងឺ mpox ប្រភេទ Clade 1b ដ៏កាចសាហាវ និងជាប្រទេសទី២លើពិភពលោក បន្ទាប់ពីស៊ុយអែត ដែលរាយការណ៍ករណីឆ្លង ជំងឺ mpox ប្រភេទ Clade 1b នៅខាងក្រៅទ្វីបអាហ្វ្រិក។
កាលពីខែសីហា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នផ្នែកសុខភាពជា សកលលើកទីពីរក្នុងរយៈពេលពីរឆ្នាំចំពោះជំងឺ mpox បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយរីករាលដាលដល់ប្រទេសជិតខាង។
mpox Clade 1b អាចឆ្លងរាលដាលងាយបំផុតតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជារួមភេទ ប៉ះពាល់ស្បែកទល់ស្បែក និងការនិយាយឬដកដង្ហើមនៅជិតមនុស្សម្នាក់ទៀត ហើយរោគសញ្ញាដំបូងរបស់ជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ គ្រុនញាក់ និងគ្មានកម្លាំងក្នុងខ្លួន ហើយកើតដំបៅស្បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រយ័ត្ន! ជំងឺ mpox ប្រភេទ Clade 1b ដ៏គ្រោះថ្នាក់ មកដល់ប្រទេសជិតខាង កម្ពុជា ហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន កើតបាតុភូតចម្លែក ព្រះអាទិត្យ ៧តម្រៀបជួរគ្នានៅលើមេឃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៩ឈ្មោះ ជុងដារី នឹងជះឥទ្ធិពលលើកម្ពុជាចាប់ពីថ្ងៃទី២០ ដល់២២សីហានេះ
-
ព័ត៌មានជាតិ៩ ម៉ោង ago
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)