Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់

បានផុស

នៅ

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែល​រៀបចំឡើង​ដោយ​​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ត្រូវ​បាន​អនុម័ត​ជាផ្លូវការ​​នៅ​​ក្នុង​សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅ​ព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤​ នេះ ក្រោម​អធិបតីភាព សម្តេច​ធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ ​បានពិភាក្សា និងឆ្លងលើរបៀបវារៈ​មួយចំនួន។ ក្នុងនោះ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបាន​កិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីសម្រេចអនុម័តឱ្យ​បន្តនីតិវិធី​ក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅ​ធ្វើ​ឱ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជាធរមាន និង​អាច​ប្រកាស​ដាក់​ឱ្យ​អនុវត្តជា​ផ្លូវការ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ។

បន្ទាប់ពីបានអនុម័ត និង​ដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ ​សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់​នឹង​​ក្លាយ​ជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើ​ប្រតិបត្តិការ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទឹកកខ្វក់ ក្នុង​គោល​បំណង​ធានា​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែក​ធ្វើឱ្យប្រសើរ​ឡើងនូវសុខមាលភាព សាធារណៈ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

លោក សួន ពិសិដ្ឋ ចែករំលែកបទពិសោធ ២ចំណុច ក្នុងការនិពន្ធភ្លេង និងបទចម្រៀង

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេច​ ហ៊ុន សែន ថា បើគ្មានថ្ងៃ២ធ្នូ និង៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

សន្តិសុខសង្គម៩ នាទីutes មុន

ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំង ជំរិតទារប្រាក់ ឃាត់ខ្លួនមនុស្ស ២ នាក់ និងរកឃើញវត្ថុតាងមួយចំនួនធំ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

សមាគមសិល្បករខ្មែរ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយតារាកំប្លែងនាយ តាក់ស៊ី

ព័ត៌មានជាតិ១៨ នាទីutes មុន

សហជីព និងប្រជាពលរដ្ឋថ្កោលទោសជនក្បត់ជាតិ៣ជំនាន់បង្កើតចលនាផ្ការីកធ្វើបដិវត្តន៍ពណ៌លើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម