ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ព្រែកលៀប ស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ប្រវែងជិត ២០០ ម៉ែត្រ
ដោយមើលឃើញថា ផ្លូវលំមួយខ្សែមានការទ្រុឌទ្រោមពិបាកធ្វើដំណើរ ក៏ដូចជាប្រកបរបរផ្សេងៗ អាជ្ញាធរ ក៏បានចុះសិក្សា និងស្ថាបនាជាផ្លូវបេតុងអាមេឆ្អឹងដែកជូនប្រជាពលរដ្ឋប្រើប្រាស់។
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ នេះ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវចាក់បេតុងអាមេមួយខ្សែស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ពករែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលើនេះ ប្រើប្រាស់ថវិកាគម្រោងមូលនិធិសង្កាត់ប្រចាំឆ្នាំ ២០២៤។ ផ្លូវនេះ មានប្រវែងបណ្ដោយ ១៩០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង កម្រាស់ ០,១៥ ម៉ែត្រ។
ជាមួយនេះដែរ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ថែទាំផ្លូវខាងលើ ឱ្យល្អ និងវេចខ្ចប់ទុកដាក់សំរាមឱ្យត្រឹមត្រូវ ជៀសវាងធ្លាក់ចូលមាត់លូ បង្កការកកស្ទះចរន្តទឹក អាចនឹងដក់មកលើផ្លូវងាយរងការខូចខាតផ្លូវ៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ