Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បញ្ជូន​កម្មករ​៥០០​នាក់​ទៅ​រុស្ស៊ី ឲ្យ​ជួយ​សង់​ស្ថានីយ​បាញ់​បង្ហោះ​យាន​អវកាស

បានផុស

នៅ

យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily NK នៅ​ថ្ងៃ​ទី​២៣​ខែសីហា កូរ៉េខាងជើង គ្រោងនឹងបញ្ជូនកម្មករប្រហែល ៥០០​នាក់ទៅកាន់ទីក្រុង Svobodny ​ប្រទេសរុស្ស៊ី នៅ​ខែ​កញ្ញា​ខាង​មុខ ក្នុង​គោល​បំណង​ជួយ​ជា​កម្លាំង​​កសាង​​ស្ថានីយ​​បាញ់​បង្ហោះ​យាន​អវកាស​ថ្មី។

ស្ថានីយ​អវកាស Vostochy Cosmodrome (រូបភាព៖ rocketlaunch.org)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន កម្មករ​រុស្ស៊ី​​ចំនួន​៣​ម៉ឺន​នាក់​កំពុង​សាងសង់​ស្ថានីយ​​បាញ់​បង្ហោះ​យាន​អវកាស​​ថ្មី​នៅ​ទីក្រុង Svobodny តែ​កម្លាំង​ការងារ​​ពេល​នេះ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​បញ្ចប់​គម្រោង​មុន​ដំណាច់​ឆ្នាំ​២០២៤ បើ​ទោះ​ជា​​ប្រទេស​អ៊ូសបេគីស្ថាន និង​​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋ​ឯករាជ្យ​ Commonwealth បាន​បញ្ជូន​កម្មករ​ទៅ​ជួយ​ប្រហែល​១​ម៉ឺន​នាក់​បន្ថែម​ក៏​ដោយ។ ហេតុ​​ដូច្នេះ​​ហើយ​ទើប​រុស្ស៊ី​ក៏​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ជូន​កម្មករ​​​ទៅ​​បង្គ្រប់​កម្លាំង​​បន្ថែម​ទៀត។

រុស្ស៊ី​ត្រូវ​បាន​គេ​រាយការណ៍​ថា​​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​កម្មករ​ក្នុង​ស្រុក ឬ​​ពី​បរទេស។

ទីក្រុង Svobodny គឺជាកន្លែងដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន (Vladimir Putin) បានរៀបចំកិច្ចប្រជុំកំពូលកាលពីឆ្នាំ​២០២៣។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​កាល​ណោះ​ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ក្រុម​កម្មករ​មាន​គ្នា​៥០​នាក់​ទៅ​កាន់​​ប្រទេស​រុស្ស៊ី​ឲ្យ​ជួយ​​សាងសង់​​អគារ​មួយ​ចំនួន​នៅ​ស្ថានីយ​អវកាស Vostochy Cosmodrome ដែល​នៅ​ក្បែរ​ទីក្រុង Svobodny។

បើ​តាម Daily NK កម្មករសំណង់កូរ៉េខាងជើងនៅ​ទីក្រុង Svobodny រកបានប្រហែល ១៥៧០​ដុល្លារ​ក្នុង​១​ខែ ស្រដៀងនឹងប្រាក់ឈ្នួលនៅក្នុងតំបន់ផ្សេង​ឯ​ទៀតនៃប្រទេសរុស្ស៊ី​ផ​ង​ដែរ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការកាត់​ថ្លៃ​ចំណាយ​​នេះ​នោះ ក្រុម​កម្មករ​ទទួល​បាន​ត្រឹមតែ ១៦០​ដុល្លារ​ប៉ុណ្ណោះ​ក្នុ​ង​១​ខែ។

ខណៈ​ទំនាក់ទំនង​រវាងកូរ៉េខាងជើង និងរុស្ស៊ី​កាន់​តែ​មានភាពប្រសើរឡើង​ ចំនួនកម្មករកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។ តួ​យ៉ាង​ដូចជានៅ​ព្រលាន​យន្តហោះ Vladivostok ត្រូវ​គេ​​​ប្រទះ​ឃើញ​​មាន​​ក្រុម​កម្មករ​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​​ចំនួន ៦០០​នាក់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម