Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចង់នាំចូលនិងផលិតឧបករណ៍តេស្តរកជំងឺ mpox ឲ្យបានលឿន ខណៈបារម្ភខ្លាំង ពីការឆ្លងរាលដាល

បានផុស

នៅ

ក្រោយរកឃើញជំងឺ mpox ប្រភេទ​ Clade 1b ដ៏គ្រោះថ្នាក់ ពេលនេះប្រទេសថៃ កំពុងព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាល ហើយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ក៏ចាប់ផ្តើមការចុះឈ្មោះផងដែរសម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលចង់នាំចូលឬផលិតឧបករណ៍ធ្វើតេស្ត។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lertchai Lertwut អគ្គលេខាធិការរង FDA ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ដែលនិយាយថា FDA កំពុងពន្លឿនលើការងារនេះ ដើម្បីធានាថា យើងមានឧបករណ៍ប្រើប្រាស់ទាន់ពេលវេលា និងរក្សាសន្តិសុខសុខភាពសាធារណៈ។ ក្រុមហ៊ុនផលិត និងអ្នកនាំចូលឧបករណ៍តេស្តជំងឺ mpox អាចទាក់ទង FDA បានពាក់ព័ន្ធការចុះបញ្ជី មុនពេលចុះឈ្មោះផលិតផលរបស់ពួកគេ។

សម្រាប់ការធ្វើតេស្តវិញ, យោងតាមប្រភពពី WHO, គ្រូពេទ្យត្រូវយកសំណាកពីដំបៅរបស់អ្នកជំងឺទៅពិនិត្យក្នុងម៉ាស៊ីននៅមន្ទីរពិសោធន៍។

ថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលរកឃើញជំងឺ mpox ប្រភេទ Clade 1b ដ៏កាចសាហាវ និងជាប្រទេសទី២លើពិភពលោក បន្ទាប់ពីស៊ុយអែត ដែលរាយការណ៍ករណីឆ្លង ជំងឺ mpox ប្រភេទ Clade 1b នៅខាងក្រៅទ្វីបអាហ្វ្រិក។ ជំងឺនេះគឺរកឃើញលើបុរសអឺរ៉ុបវ័យ៦៦ឆ្នាំដែលមកដល់ទីក្រុងបាងកក កាលពីថ្ងៃទី១៤ខែសីហា។ គាត់ចាប់ផ្តើមចេញរោគសញ្ញានៅថ្ងៃបន្ទាប់ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

(រូបថត៖ Nation)

ជុំវិញរឿងនេះដែរ នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានបញ្ជាឲ្យព្រលានយន្តហោះអន្តរជាតិជាពិសេស Don Mueang និង Suvarnabhumi ព្រមទាំងកំពង់ផែ Laem Chabang ត្រូវពិនិត្យឲ្យមែនទែនចំពោះអ្នកដំណើរមកពីអាហ្វ្រិក។

សូមបញ្ជាក់ថា មុនពេលផ្ទុះជំងឺ mpox ប្រភេទថ្មី, ពិភពលោកមានមនុស្សឆ្លងជំងឺ​ mpox ប្រភេទចាស់ជាង ១៥ ៦០០នាក់រួចទៅហើយ ខណៈក្នុងនោះមានស្លាប់ ៥៣៧ករណី។

ដោយឡែក សម្រាប់ប្រទេសថៃវិញ គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ មានមនុស្សឆ្លងជំងឺ mpox ប្រភេទចាស់ចំនួន១៤២នាក់ និងមនុស្សស្លាប់ ៣នាក់៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រយ័ត្ន! ជំងឺ mpox ប្រភេទ Clade 1b ដ៏គ្រោះថ្នាក់ មកដល់ប្រទេសជិតខាង កម្ពុជា ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ច្រកចេញចូលតែមួយរកចំណូលបានជាង៣៥លានដុល្លារនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចិន ថ្កោលទោស​ការ​ល្បាត​នាវា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង តាំង​ពី ត្រាំ កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ផ្លូវមួយខ្សែពីមុខលោកតាដំបងក្រញូងពោរពេញដោយជង្ហុក កំពុងអ៊ុតកៅស៊ូ​ថ្មីឡើងវិញ

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងរិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម