ព័ត៌មានអន្ដរជាតិ
មន្ត្រីUNសង្ឃឹមលើដំណើរការចរចាសន្តិភាពអ៊ុយក្រែន ខណៈម៉ូឌីបំពេញទស្សនកិច្ចប្រវត្តិសាស្រ្ត
ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសប៉ូឡូញ នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដូចការគ្រោងទុកដែលជាដំណើរទស្សនកិច្ចមួយទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីជុំវិញពិភពលោក សូម្បីមន្ត្រីអង្គការសហប្រជាជាតិក៏បង្ហាញសុទិដ្ឋិនិយមលើដំណើរការចរចាសន្តិភាព។
ការចាប់អារម្មណ៍លើដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌានាពេលនេះ ដោយសារតែជាយូរយារណាស់មកហើយ ប្រមុខដឹកនាំឥណ្ឌាមិនដែលខ្វល់ខ្វាយពីអ៊ុយក្រែន ដោយសាររក្សាទំនាក់ទំនងល្អូកល្អើនជាមួយតែមហាអំណាចរុស្ស៊ីប៉ុណ្ណោះ។
ការចាប់អារម្មណ៍របស់ពិភពលោកនាពេលនេះក៏ដោយសារក្តីរំពឹងដែលថា នាយករដ្ឋមន្ត្រីឥណ្ឌាអាចបញ្ចុះបញ្ចូលមេដឹកនាំសត្រូវបងប្អូនទាំងពីរ គឺ រដ្ឋាភិបាលក្រុងកៀវ និងរដ្ឋាភិបាលក្រុងមូស្គូ ឱ្យងាកទៅរកតុចរចាបញ្ចប់សង្គ្រាមដែលចំណាយពេលអស់៣០ខែគត់នៅថ្ងៃទី២៤ខែសីហានេះ។
លោក ម៉ូឌី បានបញ្ចប់ទស្សនកិច្ចនៅប្រទេសប៉ូឡូញនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់ រួចបន្តដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅពេលរសៀល ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។
ដំណើរទស្សនកិច្ចនៅអ៊ុយក្រែនរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានធ្វើឡើងជិត៦សប្តាហ៍ បន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានការណ៍ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅអ៊ុយក្រែន។
សារព័ត៌មានឥណ្ឌា NDTV បានផ្សាយថា អ្នកនាំពាក្យនៃក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter) ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ម៉ូឌីទៅកាន់ប្រទេសប៉ូឡូញ បន្ទាប់ពីរយៈពេលបួនទសវត្សរ៍នឹងពង្រីកនិងធ្វើឱ្យទំនាក់ទំនងឥណ្ឌា-ប៉ូឡូញកាន់តែស៊ីជម្រៅ។
នៅមុនដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ពួកគេសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់អ៊ុយក្រែន អាចនាំមកនូវលទ្ធភាពនៃការបញ្ចប់សង្គ្រាម។
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី ម៉ូឌី បាននិយាយថា «ក្នុងនាមជាមិត្ត និងជាដៃគូ យើងសង្ឃឹមសម្រាប់ការត្រឡប់មកវិញនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឱ្យបានឆាប់»។
“ខ្ញុំទន្ទឹងរង់ចាំឱកាសដើម្បីបន្តកិច្ចសន្ទនាមុននេះជាមួយប្រធានាធិបតី Zelenskyy ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែកទស្សនៈស្តីពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែនដែលកំពុងបន្ត។ និងជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងកាន់តែរឹងមាំ និងរស់រវើកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខ»។
ឥណ្ឌាបានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ីក្នុងជម្លោះជិត៣ឆ្នាំកន្លងមកនេះ ដោយឥណ្ឌាមិនទាន់ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនម្តងណាឡើយ។ លើសពីនោះ ឥណ្ឌាបានបញ្ជាទិញឥន្ធនៈរុស្ស៊ីយ៉ាងច្រើន ខណៈដែលរុស្ស៊ីរងទណ្ឌកម្មពីបច្ចឹមលោក៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?