ព័ត៌មានជាតិ
កម្មការិនីម្នាក់សល់លុយខ្ទង់ពាន់ដុល្លារ ក្រោយសម្រាលកូន តាមរយៈគោលនយោបាយឧបត្ថម្ភសាច់ប្រាក់
កម្មករជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម ២ ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារពេលសម្រាលកូនទៀតផង។
អ្នកស្រី ឆម សុភា អាយុ៣៣ ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុងលើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រីមិនបាច់ចំណាយលុយជាងពាន់ដុល្លារ ដែលបានត្រៀមទុកសម្រាប់ការសម្រាលកូននោះឡើយ។
អ្នកស្រីថ្លែងថា៖«ការសម្រាលកូនរបស់ខ្ញុំបើសិនជាអត់មាន ប.ស.ស. អស់ប្រហែលជាជាង១ពាន់ តែដល់ពេលយើងមាន បសសគឺយើងអាចចំណេញបានជាង១ពាន់ហ្នឹងមកវិញ ដោយសារយើងមាន ប.ស.ស. គឺរដ្ឋាភិបាលគាត់ជួយក្នុងការចំណាយផ្សេងៗ តាំងពីយើងពិនិត្យផ្ទៃពោះ រហូតដល់យើងសម្រាលយកកូនទៅចាក់វ៉ាក់សាំងផ្សេងៗ និងក្រោយពេលសម្រាល»។
កម្មការិនីមកពីខេត្តពោធិ៍សាត់រូបនេះបានប្រាប់ថា មិនត្រឹមតែមិនបាច់ចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត សម្រាប់ការសម្រាលកូន១នាក់ ខណៈមុនពេលសម្រាលកូន អ្នកស្រីក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ ទៀតផង។ អ្នកស្រីថា បើគ្មាន ប.ស.ស.ទេ អ្នកស្រីត្រូវចំណាយលើការសម្រាលកូនរហូតដល់ជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ប.ស.ស. បានជួយឱ្យអ្នកស្រីមិនអស់ប្រាក់ ហើយថែមទាំងសល់ប្រាក់នោះវិញ។
អ្នកស្រីប្រាប់ថា៖«ការវះកាត់ ការចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះអីគឺរាជរដ្ឋាភិបាល គាត់ជួយចេញ។ និយាយពីការជាក់ស្តែងបើយើងអត់មាន ប.ស.ស. យើងត្រូវការចំណាយច្រើន បើការចំណាយប្រហែលជាជាង ១ពាន់ ដោយសារការសម្រាលបើសិនជាដូចប្អូនសម្រាលដោយការវះកាត់ គឺអស់ថ្លៃមុខកាំបិតផង អស់ថ្លៃបន្ទប់ ទៅពេទ្យផង អនាម័យផង ការហូបចុកចឹងគឺចំណាយអស់ច្រើន»។
ស្ត្រីសំបុរស្រអែមមានកូន ២ នាក់រស់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនិយាយថា មិនត្រឹមតែអត្ថប្រយោជន៍ក្នុងការសម្រាលកូននោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបណ្តាញទឹក ភ្លើង នៅតាមបន្ទប់ជួល ក៏ជាការជួយសម្រាលបន្ទុកចំណាយឱ្យអ្នកស្រីអាចសន្សំលុយបានខ្លះបន្ថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ។
អ្នកស្រីនិយាយថា៖«ធូរច្រើនបងដោយសាររដ្ឋគាត់ជួយចឹងធូរព្រោះអី បើយើងគិតទៅពីដើមឡើយ យើងអត់ប្រើភ្លើងរដ្ឋអ៊ីចឹង គឺចំណាយអស់ច្រើន ដូចថា គុណនឹង២អ៊ីចឹងណា»។
ប្តីរបស់កម្មការិនី ឆម សុភា លោក ណឹម ប៊ី អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។
លោកថា៖«បានធូរស្រាលច្រើន ហើយបានគ្រាន់ព្រោះអីបានខាងបសសជួយគាត់ជួយឧបត្ថម្ភចឹងទៅ ជីវភាពយើងក៏អត់ខ្វះខាតដែរ ចឹងវាអាចថាធូរមួយកម្រិតធំ ។ អត់មាន ប.ស.ស. ជួយ ពិបាកទាំងអស់ យើងប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង និងថវិកាផ្ទាល់ខ្លួន ចឹងស្អីក៏ត្រូវការចំណាយ ហើយយើងត្រូវការបញ្ចេញនូវលុយផ្ទាល់ខ្លួនឯងទាំងអស់ ចឹងខ្វះខាតច្រើនមែនទែន»។
សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភជា ៣ ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា