Connect with us

ព័ត៌មានអន្ដរជាតិ

ឧស្សាហកម្មវាយនភ័ណ្ឌវៀតណាមអាចទទួលប្រយោជន៍ពីបញ្ហា​នៅ​បង់ក្លាដែស

បានផុស

នៅ

អស្ថិរភាពនយោបាយដែលកំពុងបន្តរបស់ប្រទេសបង់ក្លាដែស បាននាំឱ្យមានការរំខានធ្ងន់​ធ្ងរ​ដល់​ឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេស ដែលរួមចំណែកជិត ៩០ ភាគរយនៃចំណូលពី​ការនាំចេញរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​មិញ​ សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (Vitas) បាន​លើក​ឡើង​ថា​ ភាពចលាចលនេះអាចជំរុញឱ្យអ្នកទិញអន្តរជាតិពិចារណាផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត ដែលអាចផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សហគ្រាសនៅ​វៀតណាម។

ភាព​ចលាចល​បាន​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពផលិតកម្មរបស់ប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យរោងចក្រវាយនភណ្ឌជាច្រើនត្រូវបិទជាបណ្តោះអាសន្ន។​ ជា​លទ្ធផល​ ការ​បញ្ជា​ទិញ​បាន​ធ្លាក់​ចុះ​ពី​ប្រមាណ​ ២០-៤០ ភាគរយ​។

ការថយចុះនៃការបញ្ជាទិញ មិនមែនគ្រាន់តែដោយសារតែជម្លោះផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្តាលមកពីការថយចុះនៃតម្រូវការនៅក្នុងទីផ្សារសំខាន់ៗផងដែរ​ ដូចជានៅ​អឺរ៉ុបខាងលិច និងរុស្ស៊ី ដែលបញ្ហា​​អតិផរណា បានកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។ បង់ក្លាដែស ដែលជាប្រទេសនាំចេញវាយនភណ្ឌធំជាងគេទី២​របស់ពិភពលោកបន្ទាប់ពីចិន ប្រឈមមុខនឹងបញ្ហាបន្ថែមផ្សេង​ៗ​នៅពេលព្យាយាមរក្សាចំណែកទីផ្សាររបស់ខ្លួន។

ក្នុងបរិបទនេះ Vitas ស្នើថា សហគ្រាសវាយនភណ្ឌវៀតណាមអាចមានឱកាសទទួលបានការបញ្ជាទិញថ្មី ជាពិសេសដោយសារសមត្ថភាពផលិតរបស់បង់ក្លាដែសរំពឹងថានឹងធ្លាក់ចុះក្នុងអំឡុងពេលរដូវកាលកំពូលសម្រាប់សម្លៀកបំពាក់រដូវរងា។ អ្នកទិញអាចពិចារណាផ្លាស់ប្តូរការបញ្ជាទិញរបស់ខ្លួន​ទៅកាន់ប្រទេសផ្សេងទៀត រួមទាំងវៀតណាមផងដែរ ដើម្បីទូទាត់ប៉ះប៉ូវការខ្វះខាតនៅបង់ក្លាដែស។ លើសពីនេះ អស្ថិរភាពនយោបាយអាចបំផ្លាញទំនុកចិត្តរបស់អតិថិជនចំពោះភាពជឿជាក់នៃការផលិតរបស់ប្រទេសបង់ក្លាដែសផង​ដែរ​។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ការផ្លាស់ប្តូរការបញ្ជាទិញទ្រង់​ទ្រាយ​ធំពីបង់ក្លាដែសទៅវៀតណាម ទំនងមិន​កើត​ឡើង​នោះ​ទេ​។ វិសាលភាពនៃការផ្លាស់ប្តូរណាមួយនឹងអាស្រ័យលើកត្តាផ្សេងៗ រួមទាំងលក្ខណៈនៃការបញ្ជាទិញ និងចំណូលចិត្តរបស់អ្នកទិញអន្តរជាតិ។ បង់ក្លាដែសបន្តទទួលបានអត្ថប្រយោជន៍ថ្លៃដើមសំខាន់ៗ រួមទាំងតម្លៃពលកម្មទាប អត្រាការប្រាក់អំណោយផល និងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ លើសពីនេះ រដ្ឋាភិបាលបង់ក្លាដែសផ្តល់ការឧបត្ថម្ភធនសម្រាប់ថ្លៃថាមពល ដើម្បីជំរុញការនាំចេញ។

ទោះបីជាមានសក្តានុពលផលប្រយោជន៍ក្នុងរយៈពេលខ្លីក៏ដោយ សហគ្រាសវៀតណាមត្រូវបានណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពប្រកួតប្រជែង និងបន្តយុទ្ធសាស្ត្ររយៈពេលវែង។ នេះ​បើ​តាម​អ្នក​ជំនាញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម