Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​នឹង​ទទួល​ប្រជាពលរដ្ឋ​ចូល​កំសាន្ត​ដោយ​មិន​គិតថ្លៃ​សំបុត្រ​រៀងរាល់​ចុង​សប្តាហ៍ ចាប់ពី​ខែ កញ្ញា ដល់​ខែ ធ្នូ

បានផុស

នៅ

លោកស្រី សេង សុជាតិ​តា នាយិកា​ក្រុមហ៊ុន​មណ្ឌល ខេ រី​ស៊​ត ( Mondul K Resort ) ដែល​កំពុងអភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា នឹង​បើកទទួល​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ​ចូល​រៀងរាល់​ចុង​សប្តាហ៍ ចាប់ពី​ខែកញ្ញា​ដល់ ខែធ្នូ ឆ្នាំ​២០២៤​។ ការប្រកាស​នេះ​គឺជា​ការចូលរួម​គាំទ្រ​ប្រសាសន៍​សម្តេច ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​ប្រជាពលរដ្ឋ​ទៅកាន់​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​តំបន់​ទេសចរណ៍​និង​ធម្មជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយិកា​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា គឺជា​ការ​វិនិយោគ​ក្រោម​ក្រុមហ៊ុន​ដែល​មាន​លោកស្រី​ជា​ម្ចាស់​ចាប់​តាំងពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ​។ ក្រុមហ៊ុន​ក៏បាន​ចុះកិច្ចសន្យា​ជាមួយ​អនុគណៈកម្មការ​វិនិយោគ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ លើ​ផ្ទៃដី​ដែល​កំពុង​គ្រប់គ្រង​មាន​ទំហំ ១១៩ ហិតា ក្នុង​គោលបំណង​រៀបចំ​ស្តារ​រមណីយដ្ឋាន​ឡើងវិញ​តាមបែប​អេកូ​ទេសចរណ៍ និង​ធម្មជាតិ​។ បច្ចុប្បន្ន​ការគ្រប់គ្រង​នៃ​តំបន់​រមណីយដ្ឋាន​នេះ គឺ​បាន​ស្តារឡើងវិញ​នូវ​ផល​អវិជ្ជមាន​កន្លងមក គឺ​ស្ថាបនា​ថ្មី​យ៉ាងច្រើន និង​បានផ្តល់​ការងារ​ដល់​អ្នក​ក្នុង​តំបន់ ចំណាកស្រុក និង​បងប្អូន​ជនជាតិភាគតិច សរុប​បុគ្គលិក​ចំនួន ៣០ នាក់ ផ្តល់​កន្លែង​ធ្វើ​អាជីវកម្ម​ដល់​អាជីវករ​ក្នុង​តំបន់​ចំនួន ៥៥ គ្រួសារ ផ្តល់​កន្លែង​លក់ដូរ​ជូន​ជនជាតិភាគតិច​ដោយ​មិន​គិតថ្លៃ​ចំនួន ៥០ គ្រួសារ​។

ទន្ទឹម​នេះ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​បន្ថែម​រួមមាន សេវាកម្ម​ជិះ​ម៉ូតូ​កង់​បួន​ទេសចរណ៍ ( ATV ) ទៅ​ទស្សនា​ទឹកធ្លាក់​ជាន់​ទី ៣, សាងសង់​រានហាល​កញ្ចក់​ទស្សនា​ទឹកជ្រោះ​, សាងសង់ សួន​សង្គ្រោះ​សត្វព្រៃ ដែល​នឹង​នាំមក​នូវ​បទពិសោធន៍​ថ្មី ដើម្បី​ឈ្វេងយល់​អំពី​សត្វព្រៃ ដែល​នឹង​រួចរាល់​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០២៥ ស្រប​ពេល​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏​នឹង​ចូលរួមចំណែក​ក្នុងការ​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវ​ចូលក្នុង​រមណីយដ្ឋាន​ផងដែរ​។

សូមបញ្ជាក់​ថា សម្តេច ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្តល់​ជាធ​ម្យោ​បាយ​ដឹកជញ្ជូន និង​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ​ទៅកាន់​ខេត្ត​ចំនួន​នៅ​ភាគ​ឦសាន​មានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និង​មណ្ឌល​គី​រី ដោយ​មិន​គិត​ថ្លៃ សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍ ចាប់ពី​ខែ កញ្ញា ដល់​ខែ ធ្នូ ឆ្នាំ​២០២៤ ដើម្បីឱ្យ​ប្រជាពលរដ្ឋ សិស្ស​និស្សិត មើលឃើញ​ពី​ការអភិវឌ្ឍ​យ៉ាងច្រើន​នៃ​ខេត្ត​ទាំង​៤​នេះ​។ គម្រោង​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ទាំង​បួន​ជាប់​ព្រំដែន​ជាមួយ​វៀតណាម និង​ឡាវ មាន​គោលដៅ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ពី​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍន៍​តំបន់ត្រីកោណ (CLV)។

សូម​ជម្រាប​ថា ការ​ចូលរួមចំណែក​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដោយ​មិន​គិតថ្លៃ សម្រាប់​ថៃ្ង​សៅរ៍ និង​ថ្ងៃអាទិត្យ​មាន​រយៈពេល​៤​ខែ ដោយ​គិត​ចាប់ពី ខែ កញ្ញា​ទៅដល់​ខែ ធ្នូ ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ទន្ទឹម​នឹង​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋាភិបាល​ថ្មី ការ​បង្ខិត​ការិយាល័យ​ប​.​ស​.​ស​. និង​សេវា​រក​ការងារ​ធ្វើឱ្យ​កាន់តែ​កៀក និង​ងាយស្រួល​ជូន​ពលរដ្ឋ គឺជា​រឿង​សាទរ​និង​ពេញចិត្ត​ពី​សង្គម

ព័ត៌មានជាតិ៧ នាទី មុន

ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​នឹង​ទទួល​ប្រជាពលរដ្ឋ​ចូល​កំសាន្ត​ដោយ​មិន​គិតថ្លៃ​សំបុត្រ​រៀងរាល់​ចុង​សប្តាហ៍ ចាប់ពី​ខែ កញ្ញា ដល់​ខែ ធ្នូ

ព័ត៌មានជាតិ២០ នាទី មុន

ពលរដ្ឋ និង​ពលករ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ចំនួន​៦០​ថ្ងៃ​ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ឪពុកម្ដាយ និងគ្រូត្រូវ សហ​ការ​គ្នា ទើបការអប់រំរបស់កូនមាន​លទ្ធផលល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមតាលីបង់ ចេញច្បាប់ហាមស្រីៗនិយាយឮ និងសម្លឹងមើលមនុស្សប្រុស ដែលមិនជាប់សាច់ឈាម

Sokha Hotels

ព័ត៌មានពេញនិយម