Connect with us

KPT+

៥ យ៉ាងដែលមនុស្សខ្លះយល់ច្បាស់ នាំឱ្យការងារជាក្រុមដំណើរការ​យ៉ាងរលូន

បានផុស

នៅ

ដើម្បីសម្រេចលទ្ធផលល្អមួយ ក្នុងការធ្វើការងារជាក្រុមពិតជាមិនងាយស្រួលនោះទេ ដោយហេតុថា ការងារនេះត្រូវការចិត្តគំនិត ក្តីស្រឡាញ់ ការលះបង់ និងរឿងច្រើនទៀតដែលប្រហាក់ប្រហែលគ្នា ឬដូចគ្នាទើបអាចទៅមុខទាំងអស់គ្នាដោយរលូន។ ដូច្នេះការងារជាក្រុមដែលអាចដើរទៅដោយជោគជ័យ លុះត្រាណាតែយើងយល់ពី ៥ ចំណុច នេះជាមុនសិន៖

១. រៀនជាមួយគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារចាំបាច់ណាស់ ត្រូវចំណាយពេលរៀនជាមួយគ្នាឲ្យបានច្រើន ព្រោះតែសមាជិកក្រុមម្នាក់ៗមានបរិបទមកពីកន្លែងផ្សេងគ្នា ហើយបើសមាជិកណាម្នាក់បានចូលរួមវគ្គសិក្សា ឬរកឃើញការអនុវត្តមានប្រយោជន៍ ពួកគេគួរត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវាជាមួយក្រុម ដើម្បីទទួលបានអ្វីដែលថ្មីជាមួយគ្នា។

២. ទទួលស្គាល់គ្នាជាមិត្ត

កាលណាធ្វើការជាក្រុម យើងម្នាក់ៗមិនគួរមានការបែងចែកខ្ពស់ទាប មានក្រ អ្នកស្រែអ្នកក្រុងអ្វីទៀតទេ ព្រោះពាក្យថា ក្រុមគឺតែមួយ។ សមាជិកម្នាក់ៗមានសិទ្ធិស្នើគ្នាមិនមានតំណែងខ្ពស់ទាបឡើយ។ ដូច្នេះត្រូវចេះសួរយោបល់សមាជិកក្នុងក្រុម ដើម្បីរៀនស្គាល់ពីគ្នា ចាត់ទុកគ្នាជាមិត្តល្អទើបយើងមិនចេះប្រកាន់ខ្លួនពេលធ្វើការជាមួយគ្នា។

៣. គិតគូជាមួយគ្នា

នៅពេលដែលធ្វើការជាក្រុម យើងត្រូវតែគិតគូពីបញ្ហាចំពោះមុខជាមួយគ្នា ហើយគួរតែផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក និងគិតអំពីពាក្យថាឈ្នះជាមួយគ្នា។ ពួកយើងមានបំណងតែមួយ ហេតុនេះត្រូវគិតជាមួយគ្នា ​ដោះស្រាយជាមួយគ្នា មិនមែនជាបន្ទុករបស់ម្នាក់ណាឡើយ។

៤. រៀនអត់ធ្មត់ជាមួយគ្នា

ការងារតែម្នាក់ឯងនៅតែអាចមានបញ្ហា ចុះទម្រាំតែយើងធ្វើការងារជាក្រុម រឿងអីដែលថាមិនមាននោះ? ក្នុងកាលៈទេសៈនេះមានតែ ពាក្យថា អត់ធ្មត់ ប៉ុណ្ណោះ ជាពាក្យដែលអ្នកគួរតែប្រាប់ខ្លួនឯង កំឡុងពេលដែលយើងធ្វើការងារជាក្រុមជាមួយនឹងនរណាម្នាក់ ឬមនុស្សច្រើននាក់។

៥. ទទួលស្គាល់អត្តចរិតរបស់គ្នា

មនុស្សម្នាក់ស្មើនឹងការគិតមួយ មនុស្សដប់នាក់ស្មើនឹងការគិតដប់។ មនុស្សម្នាក់ៗមានភាពជារបស់ខ្លួនឯងផ្សេងៗគ្នា ចិត្តគំនិតក៏ផ្សេងៗគ្នា ដូច្នេះត្រូវតែយល់ព្រមទទួលការផ្តល់យោបល់ពីគ្នាទៅវិញទៅមក។ អត្តចរិត រឹតតែសំខាន់សម្រាប់ការងារជាក្រុម ព្រោះយើងនឹងត្រូវជួបនូវមនុស្សដែលមានអត្តចរិតផ្សេងៗគ្នាច្រើន ដែលនឹងនៅក្នុងក្រុមជាមួយគ្នា ដូច្នេះហើយយល់ពីនេះបន្តិច យល់ពីនោះបន្តិច ជាការដែលប្រសើរបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

ចុចអាន៖ បុគ្គលិក​លក្ខណៈ​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​បាន ទាំង​វ័យក្មេង​ខ្ចី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ៤៩ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម