ព័ត៌មានជាតិ
ទឹកជ្រោះផ្អោកគីរីវង់ ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែ
ទឹកជ្រោះផ្អោក ស្រុកគីរីវង់ ជារមណីយដ្ឋានដ៏ពេញនិយមមួយ នៅខេត្តតាកែវ ដែលអមដោយព្រៃភ្នំថ្មដាយ៉ាងស្រស់ស្អាតគួរជាទីគយគន់។
ជ្រោះផ្អោកនេះ ប្រវែងប្រមាណជាង ១ ០០០ ម៉ែត្រ និង ទទឹងជាង ០២ ម៉ែត្រ ដែលហូរពីលើភ្នំធ្លាក់កាត់ថ្មដាតូច-ធំ ចុះមកក្រោម និងផ្ទះស្បូវសម្រាប់អង្គុយលេងកម្សាន្ត រួមទាំងមានលក់ម្ហូបអាហារតម្លៃថោកសមរម្យសម្រាប់ភ្ញៀវទេសចរមកកម្សាន្តផងដែរ។ អ្វីកាន់តែពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោកនេះ ក៏សម្បូរត្បូងមានតម្លៃផងដែរ។
ទឹកជ្រោះផ្អោក មុនក្លាយជារមណីយដ្ឋានពេញនិយម កាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់មានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេ មានដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម។ បច្ចុប្បន្ន ត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយនេះ បានខ្សត់ខ្សោយហើយ។
ប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ ហើយសម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា និងចង់ស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ព្រមទាំងពិសាអាហារ ជាពិសេសបាញ់ឆែវរសជាតិឆ្ងាញ់ពិសា អាចទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន ដែលរមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគីរីចុងកោះ និង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ៕
អត្ថបទ ៖ វីរៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?