ព័ត៌មានជាតិ
បេក្ខជនគថ្លង់ និងពិការភ្នែកជាង ៤០ នាក់ ចូលរួមប្រឡងឌីប្លូម ឆ្នាំនេះ ថយចុះជាងឆ្នាំមុន
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រមាណជាង ២០ ម៉ឺននាក់ ក្នុងនោះមានបេក្ខជនគថ្លង់ និងពិការភ្នែកជាង ៤០ នាក់ ផងដែរ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីថ្ងៃទី ២៤ សីហា ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅឆ្នាំនេះ នឹងប្រព្រឹត្តិនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ក្នុងនោះមានមានបេក្ខជនគថ្លង់ និងពិការភ្នែកចំនួន ៤២ នាក់ ក្នុងនោះបេក្ខជនគថ្លង់ចំនួន ២៩ នាក់ ស្រី ១៦ នាក់ និងបេក្ខជនពិការភ្នែកមានចំនួន ១៣ នាក់ ស្រី ៦ នាក់ ផងដែរ។
លោកស្រីបានបន្តថា ក្នុងចំណោមបេក្ខជនគថ្លង់ និងពិការភ្នែកជាង ៤០ នាក់ ក្នុងនោះមកពីខេត្តបាត់ដំបងមានបេក្ខជនគថ្លង់ចំនួន ៤ នាក់ស្រី ខេត្តកំពង់ចាមគថ្លង់មាន ៧ នាក់ ស្រី ៣ នាក់ និងពិការភ្នែក ៣ នាក់ ប្រុស រាជធានីភ្នំពេញមានបេក្ខជនគថ្លង់ ១៦ នាក់ ស្រី ៧ នាក់ និងពិការភ្នែក ៧ នាក់ ស្រី ៤ នាក់ និងខេត្តសៀមរាបមានបេក្ខជនគថ្លង់ ២ នាក់ ស្រី ១ នាក់ និងបេក្ខនារីពិការភ្នែក ៣ នាក់ ស្រី ២ នាក់។
លោកស្រីបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនគថ្លង់ និងបេក្ខជនពិការភ្នែកចំនួន ៤៩ នាក់ ក្នុងនោះបេក្ខជនគថ្លង់មានចំនួន ២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០ នាក់។ ក្នុងចំណោមបេក្ខជនគថ្លង់ និងពិការភ្នែកជិត ៥០ នាក់ ក្នុងនោះមកពីខេត្តបាត់ដំបងមានបេក្ខជនគថ្លង់ចំនួន ៣ នាក់ ស្រី ១ នាក់ និងពិការភ្នែក ៣ នាក់ ស្រី ១ នាក់ ខេត្តកំពង់ចាមគថ្លង់ ៥ នាក់ ស្រី ១ នាក់ និងពិការភ្នែក ២ នាក់ ស្រី ១ នាក់ ភ្នំពេញគថ្លង់ ១៥ នាក់ ស្រី ៦ នាក់ និងពិការភ្នែក ១៥ នាក់ ស្រី ៦ នាក់ និងខេត្តសៀមរាបមានបេក្ខជនគថ្លង់ ៤ នាក់ និងបេក្ខនារីពិការភ្នែក ២ នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០២ កញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ខណៈឆ្នាំមុន ក្រសួងរៀបចំប្រឡងនៅថ្ងៃទី ២ ខែតុលា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន កើតបាតុភូតចម្លែក ព្រះអាទិត្យ ៧តម្រៀបជួរគ្នានៅលើមេឃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុន Toyota ប្រគល់រថយន្ត៣គ្រឿងដែលទើបដំឡើងបាននៅកម្ពុជាជាលើកដំបូងនៅ ជូនសម្ដេចធិបតី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៩ឈ្មោះ ជុងដារី នឹងជះឥទ្ធិពលលើកម្ពុជាចាប់ពីថ្ងៃទី២០ ដល់២២សីហានេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រកឃើញសពមហាសេដ្ឋីអង់គ្លេស ដែលជួបសោកនាដកម្ម លិចទូកទេសចរណ៍