Connect with us

ព័ត៌មានអន្ដរជាតិ

នាយកប្រតិបត្តិកម្មវិធី Telegram លោក Pavel Durov ត្រូវចាប់ខ្លួននៅបារាំង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍ថា មហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានបារាំង បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget កាលពីល្ងាចថ្ងៃសៅរ៍។

ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា លោក Durov កំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់ខ្លួន ហើយគាត់ត្រូវគេកំណត់គោលដៅដោយដីកាចាប់ខ្លួននៅក្នុងប្រទេសបារាំង​ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលិស។

យោងតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ចាក់ថា នាយកប្រតិបត្តិវ័យ ៣៩ រូបនេះ ធ្វើដំណើរមកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨ យប់ ម៉ោងក្នុងស្រុក (ម៉ោង ៦ ល្ងាច GMT) ។​ គាត់ត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ។

យ៉ាងណាចំពោះមូលហេតុនៃការចាប់ខ្លួនលោក​ Durov ដោយផ្អែកលើការស៉ើបអង្កេតនោះបានផ្តោតទៅលើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ ​Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះបានអនុញ្ញាតឲ្យសកម្មភាពឧក្រិដ្ឋកម្មបន្ត និងមានការរំខាននៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងគឃ្លើនថែមទៀត។

បន្ទាប់ពីការចាប់ខ្លួនមហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ដ៏ពេញនិយមនេះ លោកអាចនឹងបង្ហាញខ្លួននៅតុលាការក្នុងពេលឆាប់ៗ បន្ទាប់ពីការចាប់ឃុំខ្លួន។

សូមបញ្ចាក់ដែរថា លោក Durov ដែលត្រូវបានប៉ាន់ស្មានដោយ Forbes ថាមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារ បានបង្កើត Telegram ក្នុងឆ្នាំ ២០១៣ ហើយចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់បានលក់។

មិនត្រឹមតែប៉ុណ្ណឹងទេ Telegram ដែលមានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់ មានឥទ្ធិពលជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងសាធារណរដ្ឋនៃអតីតសហភាពសូវៀត។ វាត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ៕

នាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ព័ត៌មានជាតិ១៧ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៩ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម