Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តបាត់ដំបងយ៉ាងច្រើនកុះករ សប្បាយខ្ញៀវខ្ញារពេល ព្រះអង្គ ចន្ទ មុនី និមន្តមកដល់ ដើម្បីប្រោះព្រំ

បានផុស

នៅ

នៅ​វេលា​ម៉ោង ៣ និង ៤៥ នាទី រសៀល​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី បាន​និមន្ត​មកដល់ខាងមុខ​សាលាខេត្តបាត់ដំបង​ហើយ ដោយមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មកពី​តាម​បណ្ដា​ស្រុក និង​ទីជិត​ទី​ឆ្ងាយ ដើម្បី​មក​ចូលរួម​ទទួល​ពរសព្ទសាធុការ​ពី​ព្រះអង្គ នៅ​ខាងមុខ​បរិវេណ​សាលាខេត្ត​បាត់ដំបង រាប់ម៉ឺន​នាក់។ នៅ​ខាង​មុខ​ប្រជាពលរដ្ឋ​គ្រប់រូប មាន​ការ​ដាក់​តម្រៀប​ទៅ​ដោយ​ដប​ទឹក​សុទ្ធ ប្រេងខ្យល់ ប្រេងកូឡា ទឹកអប់ និង​ផ្កាភ្ញី​ជាដើម ដើម្បី​ទទួល​ពរជ័យ​ពី​ព្រះអង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ដំណើរ​ នៃ​ការ​និមន្ត​មកដល់​របស់​ព្រះអង្គ ចន្ទ មុនី នាឱកាស​នេះ អមដំណើរ​ដោយ លោក សុខ លូ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត លោកស្នងការ​ខេត្ត ដា​ញ់ អេង​ប៊ុន​ចាន់ និង​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ដែល បានធ្វើ​ដំណើរ​ចេញពី​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង (​ស្រុក ម៉ាឡៃ​-​ស្រុក​សំពៅ​លូន​) ដើម្បី​ទទួល​ព្រះអង្គ ដែល​យប់មិញ​នេះ ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី គង់នៅ​វត្ត​អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី​(​ហៅ​វត្ត​គីឡូ​១៣)។

ដំណើរ​និមន្ត​របស់​ព្រះអង្គ មុននឹង​មកដល់​ក្រុង​បាត់ដំបង ព្រះអង្គ​បាន​និមន្ត​ទៅកាន់​ច្រក​ពី​អន្តរជាតិ​ដូង ស្ថិត​ក្នុងស្រុក​កំរៀង និង​និមន្ត​ចុះទៅពិនិត្យ​បង្គោល​ព្រំដែន លេខ ៥៤ ស្ថិត​ក្នុង​ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង បន្ទាប់មក​ព្រះអង្គ​នឹង​និមន្ត​បន្តទៅ​កាន់​ខេត្ត​ប៉ៃលិន ព្រមទាំង​បាន​និមន្ត​បន្ត​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥៧ ឆ្ពោះ​មកកាន់​ក្រុង​បាត់ដំបង ដោយ​ឆ្លងកាត់​ស្រុក​រតនៈមណ្ឌល និង​ស្រុក​បាណន់។ មុននឹង​មកដល់​ក្រុង​បាត់ដំបង ព្រះអង្គ ចន្ទ មុនី បាន​និមន្ត​ជួបជុំ​ពុទ្ធបរិស័ទ​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ រួច ក៏បាន​និមន្ត​បន្ត​មកជួបជុំ​ពុទ្ធបរិស័ទ​នៅខាងមុខ​អគារ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​បាត់ដំបង (​អគារ​សាលាខេត្ត​ចាស់​) ដើម្បី​និមន្ត​សំដែង​ធម្មទាន​អប់រំ​ចិត្ត​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មកពី​គ្រប់ទិសទី​ក្នុង​ខេត្តបាត់ដំបង​ផងដែរ។

នាឱកាស​នោះដែរ ក៏មាន​ចម្រៀង​មួយ​បទ​ដែល​បន្លឺ​ឡើង​ដោយ​ក្រុម​លោកគ្រូ​ អ្នកគ្រូ គឺ​ បទ “​ពង្ស​សាវតារ​ខ្មែរ​” បន្ទាប់មក​ព្រះអង្គ​ក៏បានផ្ដល់​ឱវាទ និង​ធម្មទាន​អប់រំ​ចិត្ត ក្នុង​ថេរវេលា ប្រមាណ ២០ នាទី ទើប​ព្រះអង្គ​និមន្ត​បក់ផ្លិត​ចំរើន​សិរី​សួស្ដី ជ័យ​មង្គល ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទឹង​រង់ចាំ ដើម្បី​សុំ​ពរ​ពី​ព្រះអង្គ​យ៉ាងច្រើន​កុះករ​នេះ​ផងដែរ។ បន្ទាប់មក ព្រះអង្គ​និមន្ត​បន្ត​ទៅ​កាន់​ស្រុក​សង្កែ ស្រុក​មោងឬស្សី ទើប​ចាកចេញ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅកាន់​ខេត្ត​ពោធិ៍សាត់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១៤ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម