ព័ត៌មានអន្ដរជាតិ
ត្រឹមមួយសប្តាហ៍ ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់២២នាក់
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤ ស្ថានភាពទឹកជំនន់នៅខេត្តចំនួន២២ នាភាគខាងជើងប្រទេសថៃ គឺនៅតែធ្ងន់ធ្ងរ ខណៈគិតត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ មានមនុស្សស្លាប់រហូតដល់ទៅ២២នាក់ និងប៉ះពាល់ដល់ ៣០ ៨០៧គ្រួសារ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានចេញការព្រមានឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនិងដោះស្រាយករណីចាំបាច់ណាមួយ។
ត្រឹមមួយសប្តាហ៍ គិតពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែសីហា, ទឹកជំនន់នៅខេត្តភាគខាងជើង បានបណ្តាលឲ្យមនុស្សចំនួន២២នាក់បាត់បង់ជីវិត ដោយក្នុងនោះ គ្រាន់តែ ភូកេត មានមនុស្សស្លាប់ដល់ទៅ១៣នាក់ឯណោះ។
ដោយឡែក អភិបាលរងក្រុងបាងកក លោក Wissanu Sapsompol ក៏បញ្ជាក់ដែរថា សាលាក្រុងកំពុងពិនិត្យកម្រិតទឹកនៅតាមដងទន្លេ Chao Phraya យ៉ាងដិតដល់ជាទីបំផុតនិងចែករំលែកទិន្នន័យជាមួយនាយកដ្ឋានធារាសាស្ត្រ មជ្ឈមណ្ឌលរដ្ឋបាលទឹកជាតិ និង ការិយាល័យធនធានទឹកជាតិ។
លោក Surasee Kittimonthon អគ្គលេខាធិការ ONWR កាលពីថ្ងៃអាទិត្យ បាននិយាយថា កម្ពស់ទឹកក្នុងទន្លេមេគង្គនៅតែបន្តកើនឡើង និងប៉ះពាល់ដល់តំបន់វាលទំនាបនៅភាគខាងជើង។
ទន្ទឹមនោះ លោកនិយាយថា ONWR បានផ្ញើសេចក្តីជូនដំណឹងបន្ទាន់មួយទៅកាន់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) រួចហើយ ដោយស្នើសុំឲ្យបង្កើនការឃ្លាំមើលស្ថានភាពទឹកជំនន់ក្នុងខេត្តចំនួន៨គឺ Chiang Rai, Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani។
លិខិតនោះក៏ជំរុញឲ្យក្រុមមន្ត្រី រាយការណ៍ពីស្ថានភាពទឹកជំនន់ដល់ប្រទេសជាសមាជិករួមមានកម្ពុជា ឡាវ និងវៀតណាមផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គីម ជុងអ៊ុន ប្តេជ្ញានាំជនរងគ្រោះដោយទឹកជំនន់ជាង ១៥ ០០០នាក់ ទៅទីក្រុងព្យុងយ៉ាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»