Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់​២០​នាក់ និង​ជាង​៥​លាន​នាក់រង​ផល​ប៉ះពាល់ ព្រោះ​ទឹក​ជំនន់​នៅ​បង់ក្លាដែស

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស២០នាក់បានស្លាប់ និងជាង​៥,២លាននាក់​បានរងផលប៉ះពាល់នៅក្នុងប្រទេសបង់ក្លាដែសដោយសារ​តែ​ទឹកជំនន់ដែលបណ្តាលមកពីភ្លៀង​​មូសុង​ធ្លាក់​មិនឈប់​មិន​ឈរ និង​ការ​កើន​ឡើង​នៃ​​ទឹកទន្លេ។

សកម្មភាព​ចុះ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ភូមិ Feni ប្រទេស​បង់ក្លាដែស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនជាច្រើន​ត្រូវ​ជាប់​គាំង​​ខ្លួន​ ហើយ​កំពុង​មាន​តម្រូវការបន្ទាន់​​នូវ​​ស្បៀង​អាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់។ ចំណែក​ប្រជាជន​ខ្លះ​រស់នៅតំបន់ដាច់ស្រយាល ហើយ​ផ្លូវ​ក្នុងស្រុក​ជាច្រើន​ត្រូវ​បាន​​កាត់​ផ្ដាច់ ដែល​ជា​ហេតុ​​រារាំងដល់កិច្ចខិតខំប្រឹងប្រែង​របស់​ក្រុម​ជួយសង្គ្រោះ។

នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន លោក Mohammad Yunus បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​សីហា​ថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឲ្យ​មានការវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់រហ័សសម្រាប់ជនរងគ្រោះដោយសារ​ទឹកជំនន់ ក្រោម​ការសម្របសម្រួលរវាង​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​ឯកជន។

លោក Abdul Halim ជា​កសិករ​មួយ​រូប​វ័យ​៦៥​ឆ្នាំមកពីភូមិមួយនៅក្នុងស្រុក Comilla បាននិយាយថា ខ្ទម​របស់គាត់​ត្រូវបានទឹកហូរ​កួច​​យក​ទៅ​ភ្លាមៗ ហើយ​ទឹកជំនន់​មាន​កម្ពស់​ដល់​ទៅ​ ៣​ម៉ែត្រ​កាល​​ពី​ពាក់កណ្តាលយប់។ កសិករ​រូប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា៖ «មិនមានទំនិញ និងទឹក​​ស្អាត​ទេ។ កម្រមាននរណាម្នាក់​បាន​ចូល​មក​ជួយ​​​​ដល់​ក្នុង​ភូមិ​ណាស់។ អ្នកត្រូវតែទៅជិតផ្លូវធំដើម្បី​យក​ជំនួយ»។

ប្រជាជន​​មួយ​ចំនួន បានចោទប្រកាន់ថា ទឹកជំនន់បណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌាដែលជា​ប្រទេស​ជិតខាង​របស់​បង់ក្លាដែស។ យ៉ាង​ណា រដ្ឋាភិបាល​ឥណ្ឌា​បាន​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​បែប​នេះ។

នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​បង់ក្លាដែស បាន​និយាយ​ថា​៖ «​យើង​បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ប្រទេស​ជិតខាង ​ដើម្បី​ការពារ​ស្ថានភាព​ទឹកជំនន់​នាពេល​អនាគត​»។

នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចនឹងបន្តកើតមាន ប្រសិនបើភ្លៀងមូសុងនៅតែបន្ត ខណៈ​កម្រិតទឹក​ដែល​កំពុងស្រក​​មាន​សភាព​យឺតខ្លាំង។ អាជ្ញាធរបានឲ្យ​ដឹង​ថា មនុស្សជាង ៤០​ម៉ឺន​នាក់បានជ្រកកោន​នៅ​ក្នុង​ជុំរុំ​ភៀស​ខ្លួន​ចំនួន ៣៥០០​ទីតាំង នៅក្នុងស្រុក​ភូមិ​​ដែល​រងគ្រោះ​ដោយសារ​តែ​ទឹក​ជំនន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម