ព័ត៌មានអន្ដរជាតិ
ឡាវ-វៀតណាមគ្រោងដំណើរការប្រព័ន្ធទូទាត់លុយគីប និងលុយដុងរួមគ្នា សម្រាប់ពាណិជ្ជកម្មឆ្លងដែន
ធនាគារកណ្ដាលរបស់ប្រទេសឡាវ និងវៀតណាម កំពុងគ្រោងដាក់ដំណើរការប្រព័ន្ធទូទាត់សម្រាប់ការលក់រាយឆ្លងដែនរួមគ្នា ដោយប្រើលុយគីប និងលុយដុង ដោយរំពឹងបើកដំណើរការដំណាក់កាលពី១នៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីសប្ដាហ៍មុន។
ក្រោមផែនការនេះ ធនាគាររដ្ឋវៀតណាម និងធនាគារឡាវ បានរៀបចំសន្និសីទមួយ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករួមគ្នា ក្នុងសកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីការពារហានិភ័យពីខាងក្រៅ។
មន្រ្តីនៃប្រទេសទាំង២មើលឃើញថា វាគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់ខ្លួន ខណៈបច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់ឡាវ ដោយប្រទេសទាំង២ក៏មានភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏យូរអង្វែង។
ប្រព័ន្ធទូទាត់រួមដដែល នឹងត្រូវគ្រប់គ្រងដោយសាជីវកម្មទូទាត់ជាតិវៀតណាម(NAPAS) និងក្រុមហ៊ុនបណ្តាញទូទាត់ជាតិឡាវ(LAPNet)។ នេះបើតាម Viet Nam News ដែលផ្សាយបន្តថា ធនាគារកណ្ដាលនៃប្រទេសទាំង២ បានណែនាំគម្រោងតភ្ជាប់សម្រាប់ការទូទាត់លក់រាយឆ្លងដែនវៀតណាម-ឡាវ ដែលនឹងប្រើប្រាស់កូដ QR ដោយប្រព័ន្ធនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ហើយរំពឹងថានឹងដាក់ឱ្យដំណើរការជាដំណាក់កាលដំបូងនៅខែកញ្ញាខាងមុខនេះ។ មានធនាគារវៀតណាមចំនួន៩ និងធនាគារឡាវចំនួន១៣ ដែលចូលរួមក្នុងគម្រោងនេះ។
គេមើលឃើញថា ប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសឡាវ បានប្តូរទៅប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកាត់បន្ថយហានិភ័យពីបម្រែបម្រួលនយោបាយ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ