Connect with us

ព័ត៌មានជាតិ

មណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងឌីប្លូមជិត ៣ ម៉ឺននាក់ កើនជាង ៩ ពាន់នាក់

បានផុស

នៅ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ឌីប្លូម នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​នា​ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ ២០២៤ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ក្នុង​នោះ​នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​ មាន​បេក្ខជន​ជិត ៣ ម៉ឺន​នាក់ ស្រី​ជាង ១ ម៉ឺន ៤ ពាន់​នាក់ កើន​ឡើង​ជាង ៩ ពាន់​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​ដែល​មាន​បេក្ខជន​ជិត ២០ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ឌី​ប្លូ​ម​នៅ​មណ្ឌល​ប្រឡង​ភ្នំពេញ​ចំនួន​ ២៨ ១៤៩​ នាក់ ​ស្រី​ ១៤ ២៧១​ នាក់ ​ក្នុងនោះ​មាន​បេក្ខជន​មកពី​សាលា​ឯកជន​ចំនួន​ ១០ ១២៣​ នាក់​ ស្រី ​៥ ១៦២​ នាក់​ ចែក​ជា​ ២៦២ ​មណ្ឌល ក្នុងនោះ​រដ្ឋ​មាន​ ៦៨​ មណ្ឌល ​និង​ឯកជន​មាន​ ១៩៤​ មណ្ឌល។

តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ឃើញថា ​មានការ​កើនឡើង​ ៩ ១២១​ នាក់ ​ខណៈ​ឆ្នាំមុន​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ១៩ ០២៨ នាក់ ​ស្រី​ ៩ ៧២៩ នាក់ ចែក​ជា​ ៦៤ ​មណ្ឌល ​ស្មើនឹង ៧៩៣ បន្ទប់​ ក្នុងនោះ​មាន​បេក្ខជន​មក​ប្រឡង​ចំនួន ​១៨ ៥៨៩ នាក់ ស្រី ​៩ ៦៥០ នាក់ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ១៧ ៥៦៨ នាក់ ​ស្រី​ ៩ ១៧១ នាក់។

ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​នា​ថ្ងៃទី​ ២​ ខែកញ្ញា​ ឆ្នាំ ២០២៤ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំង​រដ្ឋ និង​ឯកជន​។ ក្នុងចំណោម​បេក្ខជន​សរុប​ជាង​ ២០ ​ម៉ឺន​នាក់​ ក្នុងនោះ​មាន​បេក្ខជន​មកពី​គ្រឹះស្ថាន​ឯកជន​មាន​ចំនួន ​១៦ ៨៤៧​ នាក់​ ស្រី ​៨ ៥៥៥ ​នាក់ ​ដែលមាន​មណ្ឌល​ប្រឡង​ចំនួន ៣១៨ មណ្ឌល។ បេក្ខជនស្វៃរិន​ និង​បំពេញ​វិជ្ជា​ចំនួន ​៩០២​ នាក់​ បេក្ខជន​គ​ថ្លង់ ​២៩ ​នាក់​ ស្រី ​១៦ នាក់ និង​បេក្ខជន​ពិការ​ភ្នែក ១៣ នាក់ ស្រី ៦ នាក់ ផង​ដែរ។

ប្រឡង​ឆ្នាំនេះ ក្រសួង​អប់រំ នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ ​រៀបចំ​ការប្រឡង​ចាប់​តាំងពី​ការរៀបចំ​វិញ្ញាសា​ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​និង​ប្រកាស​លទ្ធផល​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ។ គ្រឹះស្ថាន​មធ្យម​សិក្សា​នីមួយៗ ​ត្រូវ​ប្រើប្រាស់​បុគ្គលិក​អប់រំ​នៅក្នុង​គ្រឹះស្ថាន​មធ្យមសិក្សា​របស់ខ្លួន​ធ្វើជា​មេ​ប្រយោគ​ប្រឡង។ មន្ទីរអប់រំ យុវជន និង​កីឡា មាន​ភារកិច្ច​បញ្ជូន​មន្ត្រី​ជំនាញ ដើម្បី​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន ក្នុងករណី​ចាំបាច់​ដោយ​ប្រើប្រាស់​ថវិកា​កម្មវិធី​របស់​អង្គភាព និង​មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ជូន​ដល់​បេក្ខជន​ទាំងអស់​ដែល​ប្រឡង​ជាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម