ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ រម្លឹកកងកម្លាំងកុំមើលស្រាលផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានក្រើនរម្លឹកអាជ្ញាធរ និងកងកម្លាំង កុំមើលស្រាលសភាពការណ៍ក្នុងសង្គម ពិសេសផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់ ដែលព្យាយាមបង្កាត់ភ្លើង បង្កភាពវឹកវរដល់ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម កាលពីថ្ងៃទី១៨ ខែសីហា កន្លងមក មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួនដែលទៅដើរនិយាយថា រាជរដ្ឋាភិបាលហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ ឆ្លើយតបនឹងការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេសនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទៅជាការបំផុសចលនាផ្ដួលលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។
ការលើកឡើងរបស់លោកប្រមុខក្រសួងមហាផ្ទៃខាងលើ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងផ្ដល់អំណោយលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ លោកប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណអាជ្ញាធរ និងកងកម្លាំងនៃរដ្ឋបាលខេត្តព្រៃវែង ដែលបានអនុវត្តផែនការការពារសន្តិសុខបានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យ ការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម៕


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?