Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចចរចាបទ​ឈប់បាញ់​​ហ្គាហ្សា គ្មាន​បាន​ផ្លែផ្កា​អ្វីសោះ ទោះ​អាមេរិក​ខំ​ប្រឹង​ជំរុញ​ខ្លាំង​ក៏​ដោយ

បានផុស

នៅ

កិច្ចចរចាបទឈប់បាញ់ និង​ដោះដូរ​ចំណាប់ខ្មាំងដែលបានធ្វើឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុងគែរ ពុំ​បាន​ទទួល​​លទ្ធផល​​គាប់​ប្រសើរ​អ្វី​នោះ​ទេ ដោយទាំងក្រុមហាម៉ាស និងអ៊ីស្រាអែលមិនយល់ព្រមចំពោះចំណាត់ការ ​​ដែលបង្ហាញដោ​យ​​បណ្ដា​ប្រទេស​ជា​អ្នក​សម្របសម្រួល។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ដក​ស្រង់​ចេញ​ពី​ប្រភព​សន្តិសុខ​២​រូប​​របស់​ប្រទេស​អេហ្ស៊ីប។

តំបន់ហ្គាហ្សា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​បរាជ័យ​នៃ​កិច្ច​ចរចា​​លើក​​នេះ បាន​​បង្កើត​ជា​ការងឿងឆ្ងល់អំពីឱកាសនៃភាពជោគជ័យនៅក្នុង​កិច្ច​ខំ​ប្រឹងប្រែង​​របស់​សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម​រយៈពេល​ជាង​១០​ខែនៅ​តំបន់​ហ្គាហ្សាស្ទ្រីប។

ស្រប​ពេល​កំពុង​ធ្វើ​កិច្ច​ចរចា​នេះ​ដែរ ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែត​រយៈចម្ងាយឆ្ងាយពីតំបន់ Khan Younis ភាគ​ខាង​ត្បូង​ហ្គាហ្សា ចូល​ទៅ​​ចំ​​ទីក្រុង Rishon Lezion ប្រទេស​អ៊ីស្រាអែល។ យ៉ាង​ណា មិនមានរបាយការណ៍ណាមួយអំពីការរងរបួសនៅក្នុងការវាយប្រហារនេះទេ។

កិច្ចចរចាជាច្រើនខែបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀង​ដោះលែង​ចំណាប់​ខ្មាំង​ជាង​១០០​នាក់ ដែល​នៅ​សេសសល់​នៅ​ហ្គាហ្សា និង​កិច្ច​​ព្រមព្រៀង​ដើម្បីបញ្ចប់​សង្គ្រាម​ដែលបង្កឡើងដោយការវាយប្រហារទ្រង់ទ្រាយ​ធំ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាសកាលពីថ្ងៃទី៧​ខែតុលា​ឆ្នាំ​មុន ទៅលើភាគខាងត្បូងអ៊ីស្រាអែល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Halifax ប្រទេសកាណាដា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោននៅតែធ្វើការ​​យ៉ាង​ញាប់ដៃញាប់​ជើង​នៅទីក្រុងគែរ ជាមួយ​ប្រទេស​ជា​អ្នក​សម្របសម្រួល​ដូចជា អេហ្ស៊ីប និងកាតា ព្រមទាំងអ៊ីស្រាអែល ដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង។

ចំណុចសំខាន់នៅក្នុងកិច្ចចរចាដែលកំពុងបន្តសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា គឺ​ផ្ដោត​លើ​វត្តមានរបស់អ៊ីស្រាអែលនៅក្នុង​ច្រករបៀង Philadelphia ដែល​មាន​ប្រវែង ១៤,៥​គីឡូម៉ែត្រ​​តាមបណ្តោយព្រំដែនភាគខាងត្បូងរបស់​ហ្គាហ្សា​ជាមួយអេហ្ស៊ីប។

ប្រភពពីអេហ្ស៊ីបបាននិយាយថា អ្នកសម្របសម្រួលបានដាក់ចេញនូវជម្រើសមួយចំនួនចំពោះវត្តមានរបស់កងកម្លាំងអ៊ីស្រាអែលនៅលើច្រករបៀង Philadelphi និងច្រករបៀង Netzarim ដែល​នៅ​កាត់​ចំ​កណ្តាល​តំបន់​ហ្គាហ្សាស្ទ្រីប ប៉ុន្តែមិនមានភាគីណាមួយ​យល់​ស្រប​នោះ​ឡើយ។

ប្រភពបានបន្ថែមថា អ៊ីស្រាអែលបាន​កំណត់​លក្ខខណ្ឌ​លើអ្នកទោសហាម៉ាស​ជាច្រើននាក់ ដោយ​អ៊ីស្រាអែលបានទាមទារឲ្យ​ពួកគេចាកចេញពីហ្គាហ្សា ក្រោយ​​ពេល​ត្រូវ​បានដោះលែង។

ក្រុមហាម៉ាស បាននិយាយថា អ៊ីស្រាអែលពុំ​មាន​ការប្តេជ្ញាចិត្តក្នុងការដកកងទ័ពចេញពីច្រករបៀង​ទេ ហើយ​បានដាក់ចេញនូវលក្ខខណ្ឌថ្មីផ្សេងទៀត រួមទាំងការ​ត្រួត​ពិនិត្យជនជាតិប៉ាឡេស្ទីន​រក​មើល​អាវុធ នៅពេលពួកគេត្រឡប់ទៅតំបន់ភាគខាងជើង​វិញ បន្ទាប់​បទឈប់បាញ់ចាប់ផ្តើម​អនុវត្ត។

លោក Osama Hamdan មន្ត្រីក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍​ក្នុង​ស្រុក Al-Aqsa កាលពីថ្ងៃអាទិត្យថា៖ «យើងនឹងមិនទទួលយកការពិភាក្សាអំពី​ការ​កែតម្រូវ​​នានា​ដែលយើងបានយល់ព្រម​កាល​ថ្ងៃទី​២​ខែកក្កដា ឬលក្ខខណ្ឌថ្មីនោះទេ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម