កីឡា
ក្រុមតេក្វាន់ដូ ITF កម្ពុជាឈ្នះមេដាយអាស៊ី២៤គ្រឿងមកដល់កម្ពុជាព្រឹកនេះ
ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាបានត្រឡប់មកដល់ប្រទេសកំណើតវិញនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីចូលរួមប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា។
សម្រាប់ការចូលរួមប្រកួតនេះមានកីឡាករ និងកីឡាការិនី១៧រូបដឹកនាំដោយលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ព្រមទាំងគ្រូបង្វឹក និងគ្រូជំនួយមួយចំនួនទៀត។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ២៤គ្រឿង គឺមាស៣ ប្រាក់៧ និងសំរិទ្ធ១៤ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងចមណោមប្រទេសជាង១០ចូលរួមប្រកួត ហើយកូរ៉េខាងជើងលេខ១ និងកាហ្សាក់ស្ថានលេខ២។
មេដាយមាស
- ក្រុមកីឡាករ៥នាក់ លើវិញ្ញាសាវាយបំបែកក្តារ
- ក្រុមកីឡាករ៥នាក់ លើវិញ្ញាសាបច្ចេកទេសពិសេស
- កីឡាករ ឃឿន ប៊ុនឡុង វិញ្ញាសាបច្ចេកទេសពិសេស
មេដាយប្រាក់
- ក្រុមកីឡាការិនី៦នាក់ លើវិញ្ញាសាបំបែកក្តារ
- កីឡាការិនី ម៉េត ស្រីឡែន លើវិញ្ញាសាបច្ចេកទេសពិសេស
- កីឡាករ រស់ ស្រីនិច លើវិញ្ញាសា បំបែកក្តារ
- កីឡាករ ឃឿន ប៊ុនលាង លើវិញ្ញាសាសម្តែង
- កីឡាករ តាំង សៀសុង លើវិញ្ញាសាប្រយុទ្ធ
- ក្រុមកីឡាការិនី លើវិញ្ញាសាមេគុននារី
- ក្រុមកីឡាករ លើវិញ្ញាសាមេគុនមេគុនបុរស
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់