Connect with us

ព័ត៌មានជាតិ

គម្រោងស្តារផ្លូវជាតិលេខ ៤ សម្រេចបាន​ជាង ៦៦% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៦

បានផុស

នៅ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress) ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ចំនួន ១១០លានដុល្លារអាមេរិក ដោយគ្រោងនឹងអនុវត្តចំនួន ០៨ ឆ្នាំ (២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហិរញ្ញប្បទាននេះ មានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ ០៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន៖

១- កំណាត់ទី ១៖ គីឡូម៉ែត្រលេខ ១៩+៧០០ ដល់គីឡូម៉ែត្រលេខ ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ ៤ គន្លងមានប្រវែង ២៨,៨០ គីឡូម៉ែត្រ និងផ្លូវ ២ គន្លងមានប្រវែង ១១,៥០ គីឡូម៉ែត្រ ប្រវែងសរុប ៤០,៣០ គីឡូម៉ែត្រ ។
២-កំណាត់ទី ២៖ គីឡូម៉ែត្រលេខ ៦០+០០០ ដល់គីឡូម៉ែត្រលេខ ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ ៤ គន្លងមានប្រវែង ២,៦៨ គីឡូម៉ែត្រ និងផ្លូវ ២ គន្លងមានប្រវែង ៣៨,៣២ គីឡូម៉ែត្រ ប្រវែងសរុប ៤១,០០ គីឡូម៉ែត្រ ។
៣-កំណាត់ទី ៣៖ គីឡូម៉ែត្រលេខ ១០១+០០០ ដល់គីឡូម៉ែត្រលេខ ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ ៤ គន្លងមានប្រវែង ០,៣០ គីឡូម៉ែត្រ និងផ្លូវ ២ គន្លងមានប្រវែង ៤១,៧០ គីឡូម៉ែត្រ ប្រវែងសរុប ៤២,០០ គីឡូម៉ែត្រ ។
៤-កំណាត់ទី ៤៖ គីឡូម៉ែត្រលេខ ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ ៤ គន្លងមានប្រវែង ០,៩៣ គីឡូម៉ែត្រ និងផ្លូវ ២ គន្លងមានប្រវែង ៤២,០៧ គីឡូម៉ែត្រ ប្រវែងសរុប ៤៣,០០ គីឡូម៉ែត្រ ។
៥-កំណាត់ទី ៥៖ គីឡូម៉ែត្រលេខ ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ ៤ គន្លងមានប្រវែង ៧,៣០ គីឡូម៉ែត្រ និងផ្លូវ ២ គន្លងមានប្រវែង ២២,៥០ គីឡូម៉ែត្រ ប្រវែងសរុប ២៩,៨០ គីឡូម៉ែត្រ ។
៦- កញ្ចប់ទី ៦៖ គីឡូម៉ែត្រលេខ ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន ២៤ លូប្រអប់ចំនួន ៨ លូមូលចំនួន ៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។
៧-កញ្ចប់ទី ៧៖ គីឡូម៉ែត្រលេខ ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន ៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម