Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​សម្លាប់​មនុស្ស​១៤នាក់​នៅ​ភាគខាងជើង​​ឥណ្ឌូណេស៊ី

បានផុស

នៅ

យ៉ាងហោច​មនុស្ស១៤នាក់បានស្លាប់ ២នាក់រងរបួស និងមនុស្ស៨នាក់ទៀតបានបាត់ខ្លួននៅក្នុងខេត្ត Maluku ភាគខាងជើង​នៃ​ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកបានវាយប្រហារខេត្តនេះបង្ក​ផល​ប៉ះពាល់​មនុស្ស​រាប់​ពាន់​នាក់​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី (BNPB) បានឲ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍មកបានបំផ្លាញផ្ទះចំនួន១០ខ្នងយ៉ាងធ្ងន់ធ្ងរ ខូចខាត​​ធុនស្រាល​រាប់​សិប និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងទីក្រុង Ternate ខណៈ​មាន​ការ​ព្យាករ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អាច​នឹង​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខថែមទៀត។ BNPB ក៏បាន​ព្រមាន​អ្នក​ស្រុក​ឱ្យ​មានការប្រុង​ប្រយ័ត្នខ្ពស់និងធ្វើតាមការណែនាំរបស់អាជ្ញាធរលើបញ្ហាគ្រោះទឹកជំនន់ជាបន្តបន្ទាប់។

(រូបភាព៖ AP)

ជាមួយគ្នានេះ BNPB ក៏បានដាក់ពង្រាយក្រុមការងារដើម្បីជួយជម្លៀសជនរងគ្រោះ និងស្វែងរក ដើម្បីជម្លៀសជនរងគ្រោះដែលរងគ្រោះដោយការរអិលបាក់ដី និងកម្ទេចកំទី​ដែលហូរកាត់តាមរយៈទឹកជំនន់ដែលកំពុងបន្តវាយប្រហារ។

កាល​ពី​ខែ​ឧសភា គ្រោះ​ទឹក​ជំនន់និង​បំណាក់​ដី​នៅ​ខេត្ត​ស៊ូម៉ាត្រា​ភាគ​ខាង​លិច​​ឥណ្ឌូណេស៊ី បាន​សម្លាប់​មនុស្ស​ជាង៦០​នាក់ ស្របពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ មិនត្រឹមតែឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប្រទេសផ្សេងៗទៀតដូចជាប្រទេសបង់ក្លាដែល ឥណ្ឌា ក៏កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម