ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវពលរដ្ឋខ្មែររួមគ្នាបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវដល់ប្រជាពលរដ្ឋដែលស្រឡាញ់ជាតិរួមគ្នាជាចលនាជាតិក្នុងការបរិច្ចាគថវិកាជាមួយមូលនិធិរបស់រាជរដ្ឋាភិបាល ដើម្បីយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ពិសេសការកសាងផ្លូវក្រវាត់ព្រំដែនរបស់កម្ពុជា ទោះតិចក្តី ច្រើនក្តី។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ថារាជរដ្ឋាភិបាល បានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ សំដៅថែរក្សាសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាបំពេញករណីយកិច្ចជាពលរដ្ឋខ្មែរដែលត្រូវស្រឡាញ់ ការពារ និងអភិវឌ្ឍជាតិមាតុភូមិ ឯកឧត្តម ហ៊ុន ម៉ានិត បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគវិភាគទានទាំងអស់គ្នាដោយស្ម័គ្រចិត្ត ទោះតិចក្តី ច្រើនក្តី ឱ្យក្លាយទៅជាចលនាជាតិទាំងមូល ដើម្បីចូលរួមក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍជាតិ។ ឯកឧត្តម ហ៊ុន ម៉ានិត ក៏ស្នើសុំប្រជាពលរដ្ឋទាំងអស់ជួយអំពាវនាវគ្នាបន្តដើម្បីចូលរួមក្នុងមូលនិធិនេះផងដែរ។
ឯកឧត្តម បានអរគុណទុកជាមុនចំពោះទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ខ្មែរស្រឡាញ់ទឹកដី ហើយឯកឧត្តម សង្កត់ធ្ងន់ថា ខ្មែររួបរួមគ្នា សាមគ្គីគ្នា និងឯកភាពគ្នា ខ្មែររុងរឿង ខ្មែរខ្លាំង។
គួរជម្រាបថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនចូលរួមបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ដោយឡែកសម្រាប់ការចូលរួមជាសាច់ប្រាក់ផ្ទាល់ អាចទាក់ទងលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចធិបតី តាមរយៈលេខ ០១២ ៩៦១ ៩៧១ ទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន