Connect with us

ព័ត៌មានជាតិ

ក្រមហ៊ុនអន្តរជាតិពីរចាប់ដៃគ្នាក្នុងការផ្តល់នូវបច្ចេកវិទ្យាទូទាត់ឌីជីថលដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា

បានផុស

នៅ

​ក្រុមហ៊ុន TechCreate Solution របស់សិង្ហបុរី និង IDEMIA ​របស់បារាំងបានសហការគ្នាដើម្បីនាំយកនូវដំណោះស្រាយ​ទូទាត់តាមប្រព័ន្ធឌីជីថលកម្រិតខ្ពស់ដល់វិស័យធនាគារ​នៅកម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការទូទាត់ឌីជីថល និងផ្តល់ជូនអតិថិជននូវជម្រើសទូទាត់ងាយស្រួល និងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចសហការនេះត្រូវធ្វើឡើងស្របគ្នានៃសន្និសីទវិស័យធនាគារឆ្នាំ២០២៤កាលពីថ្ងៃទី២២ ខែសីហានៅរាជធានីភ្នំពេញ។ ភាពជាដៃគូនេះក៏នឹងណែនាំមុខងារមួយចំនួនដូចជាការជំរុញការផ្តល់ និងកាបូបធនាគារឌីជីថល​កាន់តែទំនើបនិងមានសុវត្ថិភាពខ្ពស់។ នេះបើយោង​តាម​​សេចក្តី​ប្រកាព័ត៌មានរបស់ក្រុមហ៊ុន TechCreate។

​TechCreate​ បានគូសបញ្ជាក់ថា៖«សម្រាប់ជំហ៊ានយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅជួរមុខនៃការច្នៃប្រឌិតការទូទាត់តាមឌីជីថល ដែលនឹងចូលរួមដល់ការអភិវឌ្ឍនបរិយាប័ណ្ន​ហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រាប់លាននាក់»។

​លោក Ronald Vong នាយកប្រតិបត្តិនៃក្រុម (COO) របស់ TechCreate Group បានថ្លែងថា៖«នៅ TechCreate យើងមាន​ការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលដែលធ្វើអោយជីវិតរបស់បុគ្គល និងអាជីវកម្មកាន់តែប្រសើរឡើង»។

​ជាមួយគ្នានេះដែរលោក Romain Zanolo នាយកគ្រប់គ្រងសេវាទូទាត់ប្រាក់របស់ក្រុមហ៊ុន IDEMIA ​ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនលោកនឹងធ្វើការសហការជាមួយបណ្តាធនាគារនានានៅប្រទេសកម្ពុជាក្នុងផ្តល់នូវបច្ចេកវិទ្យាទូទាត់ឌីជីថលដែលទំនើប និងមានសុវត្ថិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។

ថ្លែងក្នុងកម្មវិធីដាក់​ឱ្យដំណើរការបឋម កម្មវិ​ធីទូទាត់​បាគងទេសចរ “Bakong Tourist​ App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរី​ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធទូទាត់បាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។

​​ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។​

លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាង​ឆាប់​រហ័សក្នុងចំណោមសាធារណជន។ ហើយ​ប្រព័ន្ធបាគងអាចបំ​ពេ​ញ​មុខងារ​កាន់តែសម្បូរបែប អាច​សម្រួល​ដល់សាធារណជនជាតិ និងអន្តរជាតិ ​ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»។

គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣២ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣៩ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៥៥ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម