Connect with us

ព័ត៌មានជាតិ

អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​កូ​វីដ​១៩​ចង់ទៅ​ខេត្តកោះកុង​ត្រូវយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

បានផុស

នៅ

លោក ទូ​សាវុធ អភិបាលរង​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​០៥​មីនា​នេះ​ថា​អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ពេលធ្វើ​ដំណើរ​ទៅ​ខេត្តកោះកុង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​និង​យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩​។

លោក​បាន​បន្តថា ​វិធានការ​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូលទៅក្នុង​សហគមន៍​នៅ​ខេត្តកោះកុង​។

លោក​បាន​បន្តទៀតថា​ រ​ដ្ឋ​បាល​ខេត្ត​បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមទាំង​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ផ្លូវបំបែក​ស្រែអំបិល​ដើម្បី​រង់ចាំ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​និង​យក​សំណាក​រាល់​អ្នកធ្វើដំណើរ​ដែល​មកពី​រាជធានី​ភ្នំពេញ​ដែល​មកពី​តំបន់​ដែល​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ដូចជា​តំបន់​N8​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែមថា​ «​នៅក្នុង​ដៃ​សមត្ថកិច្ច​មាន​បញ្ជី​ទាក់ទិន​នឹង​តំបន់​ប្រឈម​គ្រោះថ្នាក់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅ​ភ្នំពេញ​រួច​អស់ហើយ​។​អីចឹង​នៅពេល​សួរ​អ្នកដំណើរ​មកពី​ភ្នំពេញ​មកពី​តំបន់​ណាមួយ​សមត្ថកិច្ច​នឹង​ឆែក​មើល​បើ​នៅ​តំបន់​ប្រឈម​ត្រូវយក​គាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​និង​យក​សំណាក​ទៅពិនិត្យរ​កកូ​វីដ​១៩»​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ​ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិន​រស់នៅ​តំបន់​ដែល​ប្រឈម​នឹង​កូ​វីដ​១៩​ទេ​ក្រុមគ្រូពេទ្យ​អនុវត្ត​ទៅតាម​វិធាន​ក្រសួងសុខាភិបាល​ដោយ​ធ្វើការ​វ៉ាស់​កំដៅ​ជាមុនសិន​។ ​បើ​កំដៅ​ធម្មតា​អាច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​ខេត្ត​បានតែ​បើ​ក្នុង​ករ ណី​កំដៅ​ខ្ពស់​ខុសពី​ធម្មតា​ត្រូវ​ឃាត់ទុក​រង់ចាំ​មន្ត្រី​ត្រួតពិនិត្យ​ជា​បន្តទៀត​។

លោក ទូ សាវុធ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​បើ​មិនមាន​កិច្ចការ​ចាំបាច់​ទេ​សូម​កុំមក​ខេត្តកោះកុង​ក្នុង​ដំណាក់​កា ល​នេះ​ដើម្បី​ចៀសវាង​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​និង​ត្រូវយក​សំណាក​ទៀត​ពិសេស​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ព្រោះថា​ខេត្តកោះកុង​ក៏មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​តំបន់​ក្រុមហ៊ុន​ញូ​ញៀន​មួយ​រយៈ​សិន មិន​ថា​តែ​ផ្លូវគោក ឬ​ផ្លូវទឹក​ឡើយ​ដោយ​អ្នក​ខាងក្រៅ​ហាម​ចូលក្នុង​ក្រុមហ៊ុន​ហើយ​អ្នក​នៅ​ខាងក្នុង​ក្រុមហ៊ុន​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញមក​ខាងក្រៅ​ឡើយ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​២​នាក់​ដែលមាន​តេស្ត​វិជ្ជមានកូវីដ១៩។

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​៥​មីនា​នេះ​ថា​រហូតមកដល់​ល្ងាច​ថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​២​នាក់​ចំនួន​១៥៣​នាក់​បាន​យក​សំណាក​និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អគារ​ស្នាក់នៅ​របស់​ពួកគេ​តែម្តង​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម