Connect with us

សេដ្ឋកិច្ច

ជំងឺ mpox មិនទាន់ជាក្ដីបារម្ភសម្រាប់ទេសចរណ៍កម្ពុជា

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យទេសចរយល់ឃើញថា ជំងឺ mpox បានធ្លាយចេញពីតំបន់​អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែត និងថៃ មិនទាន់ជាក្ដីបារម្ភសម្រាប់វិស័យ​ទេសចរណ៍នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសថា ជំងឺ mpox បានធ្លាយចេញពីតំបន់​អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែត និងថៃ ដែល​ជា​ក្ដី​បារម្ភក្នុងសហគមន៍វេជ្ជសាស្ត្រ​ពិភពលោក ប៉ុន្តែជំងឺប្រភេទ (Mpox) មានកម្រិតហា​និភ័យទាប។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ នេះថា មនុស្សបានស៊ាំជាមួយនឹង​ទិដ្ឋភាពកូវីដ១៩ ដូច្នេះមនុស្សភាគច្រើន បានព្យាយាមបដិសេធជំងឺឆ្លងផ្សេងៗ។ ហេតុផលដែលមនុស្សធ្វើមិនដឹងមិនលឺពីជំងឺឆ្លង ដោយសារតែការញាំញីសេដ្ឋកិច្ច។

លោក ធួន ស៊ីណានបញ្ជាក់ថា៖ «កម្ពុជាមិនរងឥទ្ធិពលដោយសារជំងឺ mpox ទេ បើថាឱ្យប៉ះពាល់ពី​ជំងឺហ្នឹង ហើយយើងដាក់បន្ទុកថា កំណើនទេសចរណ៍យឺត នេះជាហេតុផលមិន​សមនោះទេ»។

ប្រធាន​សមាគម​មគ្គុទ្ទេសក៏ទេសចរ​អង្គរ លោក ខៀវ ធី បានប្រាប់ថា ប្រសិនបើជំងឺប្រភេទនេះ ឆ្លងរាលដាលខ្លាំង ក៏អាចនឹងមានផលប៉ះពាល់មួយចំនួនសម្រាប់វិស័យ​ទេសចរណ៍​កម្ពុជាផង​ដែរ។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​សរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​​ចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន​៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង២ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ៣ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង ICAPP សរសើរកម្ពុជាបន្តរក្សាបានសន្ដិភាព ស្ថិរភាព ខណៈប្រទេសមួយចំនួនក្នុងពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម