Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​​២០០​នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​នៅ​ប៊ូគីណា ហ្វាសូ

បានផុស

នៅ

ក្រុមប្រដាប់អាវុធ Jama’at Nusrat al-Islam wal-Muslimin (JNIM) ដែលមានទំនាក់ទំនងជាមួយក្រុម​អាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់មនុស្សរហូតដល់ ២០០នាក់និងរបួសយ៉ាងហោចណាស់ ១៤០នាក់នៅកណ្តាលប្រទេស ប៊ូគីណា ហ្វាសូ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ Barsalogho ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Kaya ជាកន្លែងដែល​កង​កម្លាំង​ការពាររដ្ឋធានី Ouagadougou។ ក្រុមអ្នកប្រយុទ្ធបានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សដែលកំពុងជីករណ្ដៅធ្វើជាលេណដ្ឋានដើម្បីការពារសន្តិសុខ។ ទាហានជាច្រើននាក់បានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារ ហើយអ្នកវាយប្រហារបានយកអាវុធ និងរថយន្តសង្គ្រោះរបស់យោធា។

ការសន្និដ្ឋានបានឲ្យដឹងថា កងទ័ពប៊ូគីណា ហ្វាសូ ដូចជាបានដឹងថា មានការវាយប្រហារ​ប្រុង​នឹងកើតឡើង ហើយបានអំពាវនាវដល់ប្រជាជនឱ្យជីកលេណដ្ឋាន ដែលនេះបង្ហាញពីការមិនយកចិត្តដាក់ និងភាពអសមត្ថភាពរបស់កងកម្លាំងរបស់ប្រទេស ប៊ូ គីណា ហ្វាសូ ដែលបានបាត់បង់ការគ្រប់គ្រងពាក់កណ្តាលនៃទឹកដីរបស់ពួកគេទៅឱ្យក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយអាល់កៃដា ។

(រូបភាព៖ AP)

ប្រទេស ប៊ូ គីណា ហ្វាសូ បានផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសលោកខាងលិច ដូចជា ប្រទេសបារាំង ដែលបានចូលរួមជួយកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ក្នុងការដោះស្រាយក្រុមប្រដាប់អាវុធ។ ថ្មីៗនេះ រដ្ឋាភិបាលបាននឹងកំពុងអំពាវនាវឱ្យមានជំនួយពីយុទ្ធជនស៊ីឈ្នួលរុស្ស៊ី ដើម្បីគាំទ្រខ្លួន​ជាយុទ្ធសាស្ត្រ ប៉ុន្តែក៏ជួយទប់ស្កាត់ការវាយប្រហារផងដែរ។

ទោះបីជាមានជំនួយក៏ដោយ វាហាក់បីដូចជាការវាយប្រហារទាំងនោះកាន់តែខិតទៅជិតរដ្ឋធានី ខណៈមេដឹកនាំយោធារបស់ប្រទេសដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារនៅឆ្នាំ២០២២ ក៏ត្រូវប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើក​ ដោយសារតែការមិនសប្បាយចិត្តរបស់ប្រជាជនជាមួយនឹងវិធីសាស្រ្តដែលយោធាបានប្រើប្រយុទ្ធ​ជាមួយក្រុមប្រដាប់អាវុធ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សរាប់ពាន់នាក់និងបានជម្លៀសមនុស្សជាងពីរលាននាក់នៅក្នុងប្រទេសប៊ូគីណា ហ្វាសូ។ ប្រទេសនេះបានឈរនៅកំពូលក្នុងបញ្ជីក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) នាពេលថ្មីៗនេះ ដោយសារ​តែ​វិបត្តិជនភៀសខ្លួនដែលមិនត្រូវវបានយកចិត្តទុកដាក់សោះ​ក្នុង​ពិភពលោក។ហើយបើយោងតាម ​​NRC បានឱ្យដឹងថា អំពើហិង្សាបានសម្លាប់មនុស្សជាង ៨៤០០នាក់កាលពីឆ្នាំមុនជាចំនួនកើន​ឡើង​ទ្វេដងនៃចំនួនអ្នកស្លាប់កាលពីឆ្នាំ២០២២៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម