Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់កម្ពុជាសង្ឃឹមថា គម្រោង «ព្រែក​ជីក​ហ្វូណន​តេជោ» សាងសង់​រួចរាល់លឿន​ជាង​ផែន​​ការ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹម​​​​ថា ​គម្រោងសាងសង់ «ព្រែក​ជីក​ហ្វូណន​តេជោ» នឹងធ្វើរួចរាល់មុនផែនការដែលគ្រោង​រយៈ​ពេល ៤ ឆ្នាំ។

លោក ស៊ុន ចាន់ថុល ​លើកឡើងក្នុងពេលចុះពិនិត្យទីតាំង​តម្រាយផ្លូវទឹកគម្រោង​ «ព្រែកជីកហ្វូ​ណន​​តេជោ» នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ព្រែក​ជីក​ហ្វូណន​តេជោ» មានទទឹង ១០០ ម៉ែត្រ បាតជម្រៅ ៥,៤ ម៉ែត្រ ខណៈចំណុចធ្វើនាវាចរណ៍ ៨០ ម៉ែត្រ។

លោកបញ្ជាក់ថា ជម្រៅទឹក ៥,៤ ម៉ែត្រ មិនមែនដូចយើងឈរនៅលើផ្លូវនោះទេ គឺ ៥,៤ ម៉ែត្រ ប្រៀបធៀបទឹកទាបបំផុតនៅទន្លេមេគង្គ និងទន្លេបាសាក់ ដូច្នេះ រដូវប្រាំងទឹកយ៉ាងតិច ៥,៤ ម៉ែត្រ ហើយរដូវវស្សាកន្លែងខ្លះអាចឡើងដល់ ១០ ម៉ែត្រ ដែលអាចដឹកទំនិញទម្ងន់ ៣ ពាន់​តោន​។

ចំពោះផលប៉ះពាល់ លោក ស៊ុន ចាន់ថុលបញ្ជាក់ថា៖ «បច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់យក​ដី​មួយ​​​ម៉ែត្រ​ណាទេពីប្រជាពលរដ្ឋ កំពុងតែព្រាងបោះបង្គោយរួចហើយទើប ក្រសួងសេដ្ឋកិច្ច នឹង​​ដោះស្រាយផលប៉ពាល់នោះ សូមប្រជាពលរដ្ឋកុំស្ដាប់ពាក្យញុះញង់ថា រដ្ឋាភិបាលយក​ដីធ្លី មិនបង់កម្រៃជូនគាត់ត្រឹមត្រូវ មិនមែនទេ»។

លោក ស៊ុន ចាន់ថុល បន្តទៀតថា៖ «បងប្អូនខ្លះបារម្ភថា ព្រែកជីក១០០ ម៉ែត្រ ហេតុដូចម្ដេច​យកដី​គាត់ហួសពី ១០០ ម៉ែត្រ សូមជំរាបថា កន្លែងខ្លះ ១៦០ ម៉ែត្រ កន្លែងខ្លះ ៣០០ ម៉ែត្រ ដោយសា​រកប៉ាល់ត្រូវបត់ ហើយប្រវែង ១០០ ម៉ែត្រ បត់មិនកើត អញ្ចឹងចំទីតាំងហ្នឹងយើង​ធ្វើ​ឱ្យ​ធំ​ដល់ ៣០០ ម៉ែត្រ ហើយកន្លែងខ្លះជាស្ថានីយចាក់សាំង»។

ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។

គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

ផ្លូវទឹកនេះ មានប្រវែងមុខកាត់ខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរចំនួន ២ ដែលអាចឱ្យនាវាទម្ងន់ ១ ពាន់តោន (ស្ដង់ដារគណៈកម្មការទន្លេមេគង្គ) ដល់ ៣ ពាន់​តោន (ស្ដង់ដារចិន) អាចបើកតាម​ផ្លូវទឹកនេះ​បាន។

គម្រោង​ព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូល​នៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែល​ត្រូវ​ហូរចេញទៅសមុទ្រ។

គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើ​ប្រាស់​ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។

កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម